ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន នៅសាលាខណ្ឌពោធិ៍សែនជ័យ

1 ឆ្នាំ មុន 84 តូ សុផល

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨

បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន នៅសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព លោកអភិបាលរង ឃឹម ស៊ុនសូដា និងជាតំណាងលោកអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយដើម្បីឱ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់យល់ដឹងកាន់តែច្បាស់ ស្តីពីនីតិវិធីនៃការចុះបញ្ជីកម្មករនិយោជិត និតិវិធីនៃការបង់ភាគទាន និងការទទួលបានសេវារបបសន្តិសុខសង្គម ដែល ប.ស.ស បានផ្តល់ជូន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!