ព្រឹតិ្តការណ៍ថ្មីៗ

អត់ដឹងអីផង! ផ្អើលប៉ូលីសឃាត់ខ្លួនប្រុសស្រី​ ៩នាក់បាត់! បន្ទាប់ពីឆ្មក់បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទទាំងយប់!

2 សប្តាហ៍ មុន 129 តូ សុផល

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន

នៃ​ក្រសួងមហាផ្ទៃ បាន​សហ​ការណ៍​ជាមួយ​កម្លាំងការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការជាមួយអង្គការ NGO និងនគរបាលប៉ុស្តិ៍ ដោយមានការសម្របសម្រួល ពីព្រះរាជអជ្ញារង កុល ប៊ុន បានធ្វើការចុះបង្ក្រាបទីតាំង ម៉ាស្សាកោសជប់មួយកន្លែង យីហោ “ម៉ាស្សាខ្មែរបុរាណ” ដែលមានទីតាំងនៅផ្ទះលេខ២៥៤ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី៦ ខែកុម្ភះ​ ឆ្នាំ២០១៨នេះ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យភ្នាក់ងារ TNN ដឹងថា សមត្ថកិច្ចបានបន្តថា បន្ទាប់ពីធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ រហូត​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​មួយ​អំពី​ទីតាំង​មួយ​នេះ​ថា ការ​បើក​កោស​ជប់ ឬម៉ាស្សា គ្រាន់តែ​ជា​រឿង​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ តាម​ពិត​មាន​សេវា​បម្រើ​ផ្លូវភេទ កំពុង​ជ្រក​នៅ​ក្រោម​ស្លាកម៉ាស្សានោះ​ និងមានការរាយការណ៍សំងាត់ពីប្រជាពលរដ្ឋទើបកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចុះបង្ក្រាបទីតាំងខាងលើ និងឆែកឆេឃើញមានស្រោមអនាម័យ ប្រើប្រាស់រួចជាច្រើនទើបកម្លាំងនគរបាលឃាត់ខ្លួនស្ត្រីម្នាក់ជាមេការ ព្រមទាំងនារីៗ ៥នាក់ និងបុរសជាភ្ញៀវ ៣នាក់( សរុប៩នាក់)។

នារីម៉ាស្សាទាំង៦នាក់នោះមានឈ្មោះដូចជា៖
ទី១ឈ្មោះ ដុំ ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ
ទី២ឈ្មោះ ព្រើត អូន ភេទស្រី អាយុ៣៥ឆ្នាំ ជាម្ចាស់ទីតាំង ទី៣ឈ្មោះ ជីវ សូនី ភេទស្រី អាយុ២៤ឆ្នាំ
ទី៤ឈ្មោះ សុខ សោវុន ភេទស្រី អាយុ២២ឆ្នាំ
ទី៦ឈ្មោះ ឡេង ស ភេទស្រី អាយុ២៣ឆ្នាំ។
ចំណែកបុរសចំនួន៣នាក់ទៀតគ្រាន់ជាភ្ញៀវចូលមកម៉ាស្សា កោសជប់ប៉ុណ្ណោះ មិនត្រូវបានស្គាល់អត្តសញ្ញានទេ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ មានការដឹកនាំដោយលោកវីរះសេនីយ៍ឯក ឆាន វុធ នាយការិយាល័យ និងនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន រួមទាំងលោក កាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន និងលោក ឃុន ឡេង នាយប៉ុស្តិ៍​បឹងទំពុន​២ ដោយមានការចូលរូមដោយអង្គការ NGO និងមានការសម្របសម្រួលដោយលោកកុល ប៊ុន ព្រះរាជអាជ្ញារង​នៃអយ្យកាអមសាលាដំបូងរាជធាភ្នំពេញ។

បច្ចុប្បន្នក្រោយពីធ្វើឃាត់ខ្លួនប្រុសស្រីទាំង៩នាក់ ​ត្រូវបញ្ចូន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ