ព្រឹតិ្តការណ៍ថ្មីៗ

លោក ស៊ុន ចាន់ថុល ស្នើឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពបើកច្រកទ្វារព្រំដែន អន្តរជាតិរវាងកម្ពុជានិងវៀតណាម

6 ខែ មុន 83 តូ សុផល

ភ្នំពេញ៖ កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលនាវាចរណ៍មេគង្គកម្ពុជា

នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលនាវាចរណ៍មេគង្គកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលនាវាចរណ៍មេគង្គកម្ពុជា ដោយ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកសមាជិកាគណៈកម្មាធិការ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការកែសម្រួលសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋាននៃគណៈ កម្មាធិការសម្របសម្រួលនាវចរណ៍មេគង្គកម្ពុជា លទ្ធផលនៃកិច្ចប្រជុំទ្វេភាគីកម្ពុជានិងវៀតណាម ខែមេសា ឆ្នាំ២០១៧ បញ្ហាលំបាកក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ និងការបង្កើតគណៈកម្មការ និងក្រុមការងារសម្របសម្រួលអនុវត្តកិច្ចព្រមព្រៀង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពបើកច្រកទ្វារព្រំដែន អន្តរជាតិរវាងកម្ពុជានិងវៀតណាមនៅច្រកក្អមសំណខាងកើត និងជ្រៃធំដើម្បីសម្រួលដល់ការធ្វើនាវាចរណ៍ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ