ព្រឹតិ្តការណ៍ថ្មីៗ

គ្រប់ទឹកហើយ! ផាកពិន័យរថយន្ត៣០គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៧តោន ដល់ ៤២តោន

5 ខែ មុន 157 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារជញ្ជីងចល័តនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងង់កម្រិតកំណត់

ដឹកនាំដោយ ឯកឧត្តមសេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន សហការជាមួយមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងអជ្ញាធរមូលដ្ឋានខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធបានចុះឃាត់រថយន្តធុនធ្ងន់ចំនួន៤៥គ្រឿង។

ការត្រួតពិនិត្យនេះត្រូវបានធ្វើឡើងនៅបណ្តោយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិពោធិ៍រោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លទ្ធផលការងារដូចខាងក្រោមៈ
– បានត្រួតពិនិត្យរថយន្តសរុបចំនួន៤៥ គ្រឿង
– ក្នុងនោះរថយន្តចំនួន៣០គ្រឿងទៀត ត្រូវបានផាកពិន័យ ដោយដឹកលើសទម្ងន់កម្រិតកំណត់ពី ៧តោន ដល់ ៤២តោន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ