ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តកំពត៖ ថ្នាក់ដឹកនាំស្រុក ឃុំ ត្រូវបញ្ចៀសឱ្យបាននូវភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ!

2 សប្តាហ៍ មុន 44 តូ សុផល

ខេត្តកំពត៖ កាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជួបសួរសុខទុក្ខ ព្រមទាំងសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ក្រុមប្រឹក្សាឃុំចំណុំរដ្ឋបាលស្រុកជុំគិរីក្នុងមនោសញ្ចេតនារីករាយ និងស្និទ្ធស្នាលបំផុត។

ពិធីនេះប្រព្រឹត្តឡើងនៅសាលប្រជុំសាលាស្រុកជុំគិរីដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង២៣០នាក់។

ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំស្រុកឃុំបន្តខិតខំបំពេញការងារ ពិសេសអនុវត្តឱ្យបានល្អនូវការងារបម្រើសេវាសាធារណៈដោយបញ្ចៀសឱ្យបាន ដាច់ខាតនូវភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ភាពអវិជ្ជមានដែលបាន និងកំពុងកើតមានត្រូវព្យាយាមកាត់បន្ថយ និងជម្រះពីច្រើនមកតិច និងពីតិចរហូតដល់គ្មានសោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ