ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការនគរបាលខេត្តកំពត បានដឹកនាំប្រតិភូ ចូលរួមសន្និបាតបូកសរុបសភាពការណ៍និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០១៧ និងដាក់ទិសដៅការងារឆ្នាំ២០១៨

5 ខែ មុន 480 តូ សុផល

រាជធានីភ្នំពេញ ៖ នៅថ្ងៃអង្គារ ០៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៨ និង០០ នាទី

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តចំនួន ០៧ រូប ចូលរួមសន្និបាតបូកសរុបសភាពការណ៍និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០១៧ និងដាក់ទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំអគារ S នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ពិធីនេះទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ លោកជំទាវ អគ្គស្នងការរង លោកប្រធាន-អនុប្រធាននាយកដ្ឋានកណ្តាល-នាយកដ្ឋានជំនាញ លោកស្នងការ និងស្នងការរងពាក់ព័ន្ធទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ