ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តក្រុង របស់​ក្រុមហ៊ុន ស្ទឹង​សែន នី​កា ដឹកឈើប្រណិតបំបាំងកាយ កាត់ពីនាយធ្លាក់អាយ មកជាប់អន្ទាក់សមត្ថកិច្ចក្រុងភ្នំពេញ!

5 ខែ មុន 320 តូ សុផល

ភ្នំពេញ៖ រថយន្តក្រុង របស់​ក្រុមហ៊ុន ស្ទឹង​សែន នី​កា ខូ ​អិ​ល​ ធី ​ឌី ដឹកឈើប្រណិតបំបាំងកាយ កាត់ពីនាយធ្លាក់អាយ មកជាប់អន្ទាក់សមត្ថកិច្ចក្រុងភ្នំពេញវិញ។តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា កាលថ្ងៃទី ៥ កុម្ភះ ២០១៨ វេលាម៉ោងប្រមាណ ៩ និង៣០នាទី លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និង លោកប៉ាង លីដា អភិបាលខណ្ឌទួលកោក បានដឹកនាំកម្លាំងចុះបង្ក្រាបរថយន្តក្រុងដឹកឈើ​ប្រណិង លេខ​១ ប្រមាណ​៣៥​ដុំ ស្មើនឹង​ជិត​២ម៉ែត្រគូប។

ប្រភពអោយដឹងថា ការឃាត់រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3377 របស់​ក្រុមហ៊ុន ស្ទឹង​សែន នី​កា ខូ​អិ​ល​ធី​ឌី ខណះមក​ឈប់​ចត​ក្នុង​យានដ្ឋាន​ ដែលមានទីតាំងនៅ​យានដ្ឋាន មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៤៧ ភូមិ​៣ ក្រុម​ទី​៩ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

គួររំលឹកដែរថា នេះមិនមែនជាលើកទីមួយទេ សំរាប់ការបង្ក្រាបការដឹកឈើប្រណិតតាមរថយន្តដឹកអ្នកដំណើរ។ ហើយក្រុមជនល្មើសតែប្រើគ្រប់រូបភាព និងមធ្យោបាយផ្សេងៗដើម្បីបានដឹកឈើប្រណិតរបស់ខ្មែរយើងលក់ទៅអោយបរទេស។

មហាជនស្ងើចសរសើរ ដល់ស្ថាបន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលស្មោះត្រង់និងជាតិមាតុភូមិ ដែលយូរៗម្តងទើបបញ្ចេញថ្វីដៃ។ ជាងនោះទៅទៀត មោទនៈភាពបំផុត ចំពោះស្ថាបន និងអាជ្ញាធរពាក់ព័ន្ធ ដែលគ្មានលទ្ធភាពអាចមើលឃើញបទល្មើសព្រៃឈើដឹកតាមរថយន្តក្រុង និងមធ្យោបាយផ្សេងៗ ឆ្លងកាត់ស្ទើមួយប្រទេស ហើយទើបតែមកចាប់បាននៅភ្នំពេញឯណេះវិញ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ