ព្រឹតិ្តការណ៍ថ្មីៗ

សំនុំរឿងបាញ់សម្លាប់​ មនុស្សបីនាក់​ស្លាប់កាលពីសប្ដាហ៍មុន​ ត្រូវ​បាន​បញ្ចប់​ ក្រោយការសេុីបអង្កេត​នឹង​ ធ្វើការ​កាត់ទោស​ ផ្ដន្ទាទោស​តាមច្បាប់

2 សប្តាហ៍ មុន 136 តូ សុផល

មណ្ឌលគិរី​៖ អំពើឃាតកម្មបាញ់មន្ដ្រីការពារព្រៃឈើ៣នាក់ នៅខេត្តមណ្ឌលគិរី ដែលក្រសួងបរិស្ថានចាត់ទុកថា ជាវរជនការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឲ្យកក្រើកនិងផ្ទុះការចាប់អារម្មណ៍ នៅទូទាំងប្រទេស ហើយអាចចាត់ទុកថា ជាសំណុំរឿងសន្ដិសុខដ៏ធំបំផុតនៅដើមឆ្នាំ២០១៨នេះ ត្រូវបានបិទបញ្ចប់ទាំងស្រុង តាំងពីដំណាក់កាលស៊ើបអង្កេត និងការឃាត់ខ្លួនជនល្មើសទាំង៦នាក់ ពីក្រុមមន្ដ្រីនគរបាលយុត្តិធម៌ រហូតដល់ដំណាក់កាលចោទប្រកាន់ និងចេញដីកាឃុំខ្លួនពីស្ថាប័នអយ្យការ និងតុលាការខេត្តមណ្ឌលគិរី​។

រឿងបន្ដទៀតនោះគឺ ស្ថិតក្នុងដំណាក់កាលដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដើម្បីឈានទៅដល់ការបើកសវនាជំនុំជម្រះ និងផ្ដន្ទាទោសតាមច្បាប់។
សំណុំរឿងដ៏ក្ដៅគគុកដែលបានកើតឡើងគៀកនឹងព្រំដែន កម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបិទបញ្ចប់ដោយទទួលបានភាពជោគជ័យ និងផ្លែផ្កាដ៏ធំធេងទាំងនេះ គឺជាខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន បូករួមទាំងស្ថាប័នអយ្យការ និងស្ថាប័នតុលាការផងដែរ បើទោះបីការចូលរួមរំលែកទុក្ខ និងសោកស្ដាយ នៃការបាត់បង់ជីវិតជនរងគ្រោះទាំង៣រូប បាននិងកំពុងបន្ដដក់ជាប់ក្នុងក្រអៅបេះដូងសាច់ញាតិ មិត្តភ័ក្រ មិត្តរួមការងារ និងស្ថាប័នរបស់ពួកគេក៏ដោយនោះ។

បើទោះបីមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះទាំង៣នាក់ ដែលតាមព័ត៌មានមួយចំនួន ផ្ដោតទៅលើ និងផ្ដើមចេញពីការពាក់ព័ន្ធបទល្មើសព្រៃឈើក៏ដោយនោះ​ ប៉ុន្ដែកាតព្វកិច្ចការពារធនធានធម្មជាតិ និងតម្លៃនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជារឿងដែលមិនត្រូវបានមើលរំលងនោះឡើយ ដែលពួកគេបានខិតខំប្រឹងប្រែងធ្វើនាពេលកន្លងទៅ។

សូមជម្រាបថា តាំងពីថ្ងៃកើតហេតុរហូត មកដល់រសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជាវេលាដឹកក្រុមជនល្មើសចូលទៅកាន់ពន្ធនាគារ ក្រោយតុលាការចេញដីកាឃុំខ្លួន គឺសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទាំងនគរបាល អាវុធហត្ថ និងយោធា បានប្រឹងប្រែងអស់ពីសមត្ថភាព ក្រោមការបញ្ជាពីថ្នាក់ដឹកនាំនៅតាមអង្គភាពរបស់ពួកគេ រហូតយប់ខ្លះសម្រាកបានតែ២ម៉ោង និងថ្ងៃខ្លះហូបបាយ មិនត្រង់មាត់ទៀតផង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ