ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ម៉ូតូប្រមាណ ៣៧គ្រឿង ក្នុងប្រតិបត្តិការដាក់កម្លាំងឆែកអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍

8 ខែ មុន 540 តូ សុផល

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដឹកនាំយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងដើម្បីកាេពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋក្នូងមូលដ្ឋាន និងរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃច័ន្ទ ០៥រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងអភិបាលខណ្ឌបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅចំណុចមុខសាលាខណ្ឌសែនសុខ ផ្លូវលេខ១០១៩(វិថីហាណូយ) សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះមានកម្លាំងសរុបចំនួន ៤៩នាក់ ក្នុងនោះមន្ត្រីសាលាខណ្ឌចំនួន ០៦នាក់ កម្លាំងនគរបាលខណ្ឌចំនួន ២១នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១១នាក់ និងកំលាំងសណ្តាប់ធ្នាប់ ប្រជាការពារខណ្ឌចំនួន ១១នាក់ ដោយបានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៥៧គ្រឿង ដោយឃាត់ម៉ូតូល្មើសច្បាប់ចរាចរណ៍មិនមានមួកសុវត្ថិភាព និងកញ្ចក់ចំនួន ៣៧គ្រឿង។

បច្ចុប្បន្ននេះបានបញ្ចូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ