ព្រឹតិ្តការណ៍ថ្មីៗ

ឈាមស្រែកស្បែកហៅ! ចាប់ឃាតករបានហើយត្រូវជាពូជីដូនមួយនិងថែមទាំងបានជួយសែងសពទៀតផង!

6 ខែ មុន 537 តូ សុផល

ខេត្ត​រតនគិរី​៖​ កម្លាំងនគរបាលក្រុងបានលុង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ

បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តរតនគិរី ពីបទរំលោភសម្លាប់ យុវតីសិស្សវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង កាលពីសប្ដាហ៍មុននេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

សូមរំលឹក​ថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ដោយសារតែប្រទះឃើញសពយុវ​តី សិស្សវិទ្យាល័យភូមិថ្មី ដេកស្លាប់ទាំងអក្រាតកាយ ក្នុងវាលស្មៅជាប់តូបលក់ចាប់ហ៊ួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ