ព្រឹតិ្តការណ៍ថ្មីៗ

មនុស្សក៍សន្លប់ ឆ្កែក៍ងាប់៖ ជារឿងមិនគួរអោយជឿខណៈលួចម៉ូតូបានហេីយបែរជាបុកឆ្កែរសន្លប់ទាំងមនុស្ស ងាប់ទាំងឆ្កែ

1 ឆ្នាំ មុន 3 តូ សុផល

ខេត្តកណ្តាល៖ ជនសង្ស័យករណីលួចម៉ូតូ ត្រូវសន្លប់ស្តូកស្តឹង ក្រោយធ្វេីសកម្មភាពបានសម្រេចតែ សំណាងមិនល្អជិះម៉ូតូបុកឆ្កែខណៈធ្វេីដំណេីរបំរុងយកទៅបញ្ច្រាំនៅស្ទឹងមានជ័យ។

កើតហេតុ២៥.០៥.២០១៦វេលាម៉ោង២០.០០នាទី នៅ ចំណុចក្រោមផ្ទះជនរងគ្រោះភូមិពោធិ៍រលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះសុខ សារូភេទប្រុសអាយុ…ឆ្នាំជនជាតិខ្មែរ មុខរបរ អង្គរក្ស នៅភូមិពោធិរលំឃុំរកាកោងទី២ស្រុកមុខ
កំពូល ខេត្តកណ្ដាល។
ជនល្មើសឈ្មោះ សុខ ផល្លីហៅភាជ ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដនៅភូមិពោធិរលំឃុំរកាកោងទី២
ស្រុកមុខកំពូលខេត្តកណ្ដាល (ឃាត់ខ្លួន)

វត្ថុតាងចាប់យក៖ម៉ូតូម៉ាកហុងដាC110 ប៊ិចសេរីិឆ្នាំ២០១២ពណ៌ខ្មៅ០១គ្រឿងពាក់ផ្លាកលេខភ្នំពេញ 1BH.2434។
ប្រភពបានអោយដឹងថានៅថ្ងៃកើតហេតុវេលាម៉ោង១៧.០០នាទី
ជនល្មើសបានដើរចេញពីផ្ទះរបស់ខ្លួនទៅស៊ីបាយនៅក្រោមផ្ទះជនរងគ្រោះក្នុងពេលនោះកូនស្រីជនរងគ្រោះឈ្មោះស្រី ពេជ្របានដាំបាយនិងស្ងោរពងទាឲ្យជនល្មើសសីុលើគ្រែក្រោមផ្ទះរបស់ខ្លួន។
បន្ទាប់មកឈ្មោះស្រី ពេជ្រក៍បានឡើងទៅលើផ្ទះដោយមិនបានដកកូនសោរចេញពីម៉ូតូដែលទុកនៅក្រោមផ្ទះទេ។ លុះដល់វេលាម៉ោង២០.០០នាទីឈ្មោះស្រីពេជ្រ កំពុងនិយាយទូរស័ព្ទនៅលើផ្ទះ ជនល្មើសបានលួចម៉ូតូជនរងគ្រោះជិះទៅភ្នំពេញគោលបំណងយកទៅបញ្ចាំនៅស្ទឹងមានជ័យ កន្លែងបាញ់ត្រីពេលជនល្មើសជិះម៉ូតូមកដល់ស្ពានលេខ១៤ភូមិសាមគ្គីឃុំព្រែកដំបងនៅវេលាម៉ោង២០.៣០នាទីជនល្មើសបានជិះម៉ូតូបុកសត្វឆ្កែបណ្ដាលឲ្យដួលម៉ូតូរបួសបែកមុខសន្លប់បាត់ស្មារតីហើយសត្វឆ្កែដែលជនល្មើសជិះម៉ូតូបុកនោះងាប់នៅហ្នឹងកន្លែង ខណៈពេលនោះ ប្រជាជនស្មានតែករណីគ្រោះថ្នាក់ចរាចរ បាននាំគ្នាជួយសង្គ្រោះជនល្មើស។

សមត្ថកិច្ចប៉ុស្តិ៍រកាកោងទី២ ទទួលបានព័ត៌មាននេះ បានមកឃាត់ខ្លួនជនល្មើស បញ្ចូនមកអធិការដ្ឋាននគបាលស្រុក។
ករណីនេះមន្ត្រីផ្នែកជំនាញកំពង់បន្តចាត់ការតាមនីតិវិធី។

image image

image image image

11872305_10153513108267508_7760316066293043812_o}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: