ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនរួមនិងថ្នាំញៀនចំនួន០៧កញ្ចប់តូច

1 ឆ្នាំ មុន 170 តូ សុផល

ខេត្តតាកែវ ៖ដោយ អនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងតាមការចង្អុរបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោសុខ សំណាង ស្នងការនគរបាលខេត្តតាកែវ

លើការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋានស្រុក ក្រុង។ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩៖៣៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក​ព្រៃកប្បាស បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប ចុះធ្វើការបង្ក្រាបមុខសញ្ញាចែកចាយសារធាតុញៀន​ដោយ​​​​​​ខុសច្បាប់​ នៅចំណុចតាមដងផ្លូវ ស្ថិតក្នុងភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បានឃាត់​ខ្លួន​ជនសង្ស័យម្នាក់​​​​ឈ្មោះ ម៉ៅ តុល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ។ ក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញដកហូតវត្ថុ​តាងរួម​មានៈ ម្សៅក្រាមពណ៌សថ្លាបបានចំនួន ០៧កញ្ចប់តូច , ម៉ូតូ ០១គ្រឿង , ទូរស័ព្ទដៃ ០១គ្រឿង អត្តសញ្ញាណ​ប័ណ្ណ​សញ្ជា​តិ​​ខ្មែរ ០១សន្លឹក ,ប័ណ្ណទោចក្រយានយន្ដ ០១សន្លឹក និងសម្ភារសម្រាបសេពមួយចំនួន ។

បច្ចុប្បន្នជន​សង្ស័​យ និង​វត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ។ដោយ ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ