ព្រឹតិ្តការណ៍ថ្មីៗ

បុរស​ម្នាក់​ឆ្លង​ថ្នល់​ ត្រូវ​រថយន្ត​បុក​ប៉ើង​របួស​ធ្ងន់​ នៅ​ឃុំ​ទឹកថ្លា​ ផ្លូវ​ជាតិ​លេខ​៣

1 ឆ្នាំ មុន 90 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ​ បានឲ្យដឹងថា៖ នៅ​វេលា​ម៉ោង១៩:១៥នាទី ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨

​ កន្លង​ទៅ​នេះ​ លើផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៨១-១៨២​ ស្ថិត​ក្នុង​ភូមិ​ព្រែកប្រស់​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ១គ្រឿង​ម៉ាក​ MG ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AC-5637 (អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ​)​ មានទិសដៅពី​ខេត្ត​កំពត​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះ​ដល់ចំណុចខាងលើ​ បាន​បុក​នឹង​អ្នកថ្មើរជើង​ម្នាក់​ឈ្មោះ​ កង​ វន​ ភេទ​ ប្រុស​ អាយុ​ ៦៣ឆ្នាំ​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ ដែល​គាត់​បាន​ដើរ​ឆ្លង​ថ្នល់​ពី​ លិច​ទៅ​ កើត​ បណ្ដាល​ឲ្យ​រងរបួស​​ធ្ងន់ ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​។
រថយន្ត​១គ្រឿង​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ