ព្រឹតិ្តការណ៍ថ្មីៗ

លឿននោះលឿន! បុរសម្នាក់បើក Range Rover បុកទ្រូងផ្លូវ​ដាច់កង់ ក្រឡាប់ផ្ងារជើង!

8 ខែ មុន 112 តូ សុផល

រាជធានី​ភ្នំពេញ ៖ ​បុរសម្នាក់សង្ស័យស្រវឹងស្រាបើកបររថយន្ត Range Rover បោះពួយយ៉ាងលឿន

ហើយក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលទាំងរំលងអាធ្រាត្រ។

ហេតុការណ៍គ្រោះថ្នាក់គួរអោយភ្ញាក់ផ្អើលនេះ​​កើតឡើង​វេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចម្ដុំក្តាន់២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ជិតតំបន់6R ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានអោយភ្នាក់ងារ TNN ដឹងថា​ :​ នៅមុនពេលកើតហេតុ​គេឃើញមានរថយន្ត Range Rover ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2S-8687 បើកបរដោយបុរសម្នាក់ ទំនងស្រវឹងស្រា ធ្វើដំណើរ​ពីកើតទៅលិច ក្នុងលឿងយ៉ាងលឿន លុះមកដល់ចំនុចកើតហេតុកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយក្រឡាប់ផ្ងារជើង ចំណែករបាំងថ្ម ខូចខាតវៀចចេញពីជួរអស់២កង់​ តែមិនមានរងរបួសដល់មនុស្សនោះទេ ភ្លាមៗនោះគេឃើញបុរសដែលបើករថយន្តខាងលើបាន​លូនចេញតាមដំបូលរថយន្តខាងលើ រួចទាក់ទងហៅមិត្តភ័ក្តមកយកគេចខ្លួនពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ