ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លង សម្ភោធឧបដ្ឋានសាលា នៅតំបន់វប្បធម៌ប្រវត្តិសាស្ត្រព្រៃបាសាក់ ខេត្តស្វាយរៀង

3 ខែ មុន 55 តូ សុផល

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​ទំនាក់​ទំនង​ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសម្ភោធ ឧបដ្ឋានសាលា (សាលាបុណ្យ) នៅតំបន់វប្បធម៌ប្រវត្តិសាស្ត្រព្រៃបាសាក់ ស្ថិតនៅភូមិ បាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំការ​ផ្ដាំ​ផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាលសម្តេច​ទាំងទ្វេរតែងតែមានមនោ សញ្ចេតនាស្រឡាញ់ រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយ ទុក្ខលំបាកសព្វបែ​បយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។ លោកជំទាវបានបន្ត ទៀតថា សមិទ្ធផលថ្មីនេះ ដែលកើតចេញពីទឹកចិត្តបុណ្យ និង សទ្ធាជ្រះថ្លារបស់ ឯកឧត្តម អ៊ឹម សិទ្ធី និងលោកជំទាវ ហង់ ភារី អ៊ឹម សិទ្ធី រួមជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ អ៊ឹម ប៉ូលីកា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីនិងញាតិមិត្តពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ចូលរួមចាប់មគ្គផល​ក្នុងការកសាង សាលាបុណ្យ ១ខ្នង មានបណ្តោយ ១៧ម៉ែត្រកន្លះ ទទឹង៧ម៉ែត្រកន្លះ ប្រក់ក្បឿង ថ្មីស្រឡាងនេះសម្រាប់ទុកជាទីសក្ការៈបូជាផង និងទុក្ខសម្រាប់ភ្ញៀវទេសចរណ៍ផង។ ​សាលាបុណ្យនេះត្រូវបានផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ឹម សិទ្ធិ ហើយ គ្រោងនឹងធ្វើបុណ្យឆ្លងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧មកម៉្លេះ ប៉ុន្តែជាអកុសល ឯកឧត្តម អ៊ឹម​ សិទ្ធី ត្រូវបាន​ទទួលមរណភាពមុនការរៀបចំពិធីបុណ្យឆ្លងនេះ ទើប កម្មវិធីនេះត្រូវបានពន្យាពេលមកដល់ពេលនេះ។ តាមរយៈសមិទ្ធិផលនេះបាន បង្ហាញពី ការចូលរួមចំណែករបស់ឯកឧត្តម លោកជំទាវ និងបងប្អុនទាំងអស់គ្នាក្នុង ការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំទាវក៏បាន អំពាវនាវដល់ប្អូនទាំង អស់គ្នាចូលរួមថែរក្សាតម្លៃនៃ សន្តិភាព ទោះជាក្នុងតម្លៃណាក៏ដោយ ចំណែកឯអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តខិតខំ ថែមទៀតក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គ​ម​ របៀបរៀបរយសាធារណៈ បម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ អនុវត្ដឱ្យបាននូវ គោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ មានសុវត្ថិភាព បន្តខិតខំ ដោះស្រាយឱ្យបានល្អនូវបាតុភាពផ្សេងៗក្នុងមូលដ្ឋាន ចូលរួមថែរក្សាសមិទ្ធផល នេះថែរក្សាគង់វង្ស, ចូលរួមថែរក្សាបរិស្ថាន នៅជុំវិញតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ព្រៃបាសាក់ ដើម្បីជាការទាក់ទាញដល់ភ្ញៀវ ទេសចរណ៍មកទស្សនានៅក្នុងតំបន់នេះ, បងប្អូនប្រជាពលរដ្ឋជាកសិករ​ត្រូវត្រៀមខ្លួនក្នុងការបង្ករបង្កើនផលក្នុងរដូវស្សានេះ។ ដោយឡែកសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវត្រៀមខ្លួនសម្រាប់ចូលរួមក្នុង ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទី៤ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។

ជាទីបញ្ចប់ក៏មានពិធីរាប់បាត្រដល់ព្រះសង្ឃ ៥៦អង្គ ជាកិច្ចបង្ហើយបុណ្យផងដែរ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ