ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងជិះម៉ូតូបុកអ្នកថ្មើជើង មុខរោងការ របួសទាំងសងខាង

3 ខែ មុន 70 តូ សុផល

ខេត្តកណ្តា៖ យ៉ាងហោចណាស់មនុស្ស២នាក់រងរបួសធ្ងន់ និងស្រាល ក្នុងករណីជិះម៉ូតូបុកអ្នកថ្មើជើង កើតហេតុនៅថ្ងៃសៅរ៍ ៣រោចខែមាឃឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភះ​ ឆ្នាំ២០១៨ វេលាម៉ោង ២២និង០០នាទី នៅលើកំណាត់ជាតិផ្លូវលេខ៣៨០ ចំណុចមុខផ្ទះឈ្មោះដាំ ស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្ដាល ។

ប្រភពអោយដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda Cub C៩០ ផលិតឆ្នាំ១៩៩២ ព​ណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភព1 ច-8397 បើកបរដោយឈ្មោះខេង បណ្ឌិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្ដាល បើកបរតាមបណ្ដោយផ្លូវមានទិសដៅពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើដោយសារតែស្ថានភាពស្រវឹង បានបុក ជនរងគ្រោះ ឈ្មោះសរ គឹមអ៊ន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរក្រុមប្រឹក្សាឃំុ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្ដាល ដែលកំពុងឈររៀបចំសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ នៅបរិវេណពិធីមង្គលការ។

ករណីនេះបណ្ដាលឲ្យរងរបួសធ្ងន់១នាក់ ប្រុស ជាអ្នកថ្មើរជើង និងស្រាល១នាក់ ប្រុស ជាអ្នកបើកបរម៉ូតូ។


 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ