ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋនិងមានភាពកក់ក្តៅ ប្រសិនបើអាជ្ញាធរបន្តសកម្មភាពនេះ ជាប្រចាំ!

6 ខែ មុន 87 តូ សុផល

ភ្នំពេញ៖ ពេញមួយរសៀលថ្ងៃសៅរ៍នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនអតីតសហគមន៍សន្តិភាព២ ស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ។

ឆ្លើយតបតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជូននូវប៉ុស្តិ៍សុខភាពមួយ សាលាមតេយ្យសិក្សាមួយ ទីស្នាក់ការភូមិមួយ ព្រមទាំងការសិក្សា និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ លូ. . . ) ក្នុងសហគមន៍ទាំងមូលឡើងវិញផងដែរ។

ដើម្បីលើកកម្ពស់សហគមន៍ក្រីក្រក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាព និងការផ្តល់ជូនគ្រប់សេវាតម្រូវការទាំងឡាយជូនបងប្អូនទាំងអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ