ព្រឹតិ្តការណ៍ថ្មីៗ

ដេញវាយឪពុកម្តាយរត់បាតជើង(សព្រាត) ដោយសារឥទ្ធិពលនៃគ្រឿងញៀន

3 ខែ មុន 102 តូ សុផល

ខេត្តតាកែវ ៖ យុវជនម្នាក់សង្ស័យបែកថ្នាំ បានធ្វើសកម្មភាពដេញវាយឪពុកម្តាយនិងសាច់ញាតិរត់ឡើងបាតជើងសព្រាត ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទីចាប់ឃាត់ខ្លួន

ហេតុការនេះបានកើតឡើងនៅថ្ងៃសៅរ៍ ០៣រោច ខែមាឃ ឆំ្នារកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នំា២០១៨ដោយ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ឹម ម៉ើ (មុខសញ្ញាប្រើប្រាស់ថ្នាំញៀន) ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី បានធ្វើសកម្មភាពដេញវាយឧ៍ពុក ម្តាយ និងសាច់ញាតិបណ្តាលឲ្យរត់ចេញពីផ្ទះទាំងព្រលឹងចុងសក់ ព្រមទាំងបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនធំផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ។រាយការណ៍ដោយ ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ