ព្រឹតិ្តការណ៍ថ្មីៗ

មេឆ្នោតមុខស្រស់ចាប់ផ្តេីមអស់ល័ក្ខហេីយ

8 ខែ មុន 1325 តូ សុផល

បាត់ដំបង៖មេកន្ទុយលេខឈ្មោះ ធី មហាសែនល្បីអាងខ្នងក្រាស់ថ្លេីមធំហ៊ានលក់ឆ្នោតយួន សៀម នៅកណ្តាលក្រុងបាត់ដំបង កន្លងមកអធិការក្រុងតែងឆ្លេីយតបអ្នកសារព័ត៌មានថា ក្តាប់មិនបានទេចំពោះល្បែងសុីសងប៉ុន្តែពេលនេះទ្រាំលែងបានចាប់មេកន្ទុយលេខទាំងបង្ខំចិត្ត។

ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងយ៉ាងក្តៅដូចភ្លេីងទេីបអធិការក្រុងលោកប៉ាង ហៀង សម្រេចចិត្តចាប់ដោយសារអំណាចទី៤បានឆ្លុះបញ្ចាំងម្តងហេីយម្តងទៀតផ្ទុយទៅវិញលោកមិនព្រមបង្ក្រាបទេបែទៅជានាំគ្នាខឹងអ្នកសារព័ត៌មានប្រៀបបីដូចពួកគាត់ជាជនល្មេីស។

ការបង្ក្រាបមេកន្ទុយលេខនេះបានចុះប្រតិបត្តិការនៅវេលាម៉ោង៣និង៤៥នាទីល្ងាចថ្ងៃទី២ ខែគុម្ភះ ឆ្នាំ២០១៨នៅចំណុចផ្ទះលោកមេឆ្នោតឈ្មោះ ធី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលនគរបាលដកហូតបានរួមមាន៖លុយខ្មែរចំនួន១លាន១០មុឺនរៀល លុយដុល្លារចំនួន២១០$និងសម្ភារ:ជាច្រេីនទៀតរួមទាំងមនុស្សសរុបចំនួន១២នាក់។

ពាក់ក្នុងករណីនៃការចាប់មេកន្ទុយលេខនេះលោកប៉ាង ហៀង អធិការក្រុងបាត់ដំបងបានបញ្ជាក់ថា៖ខណះកូនចៅរបស់លោកចុះបង្ក្រាប១ទីតាំងខាងលេីស្រាប់តែមេឆ្នោតធំៗផ្សេងទៀតហាក់បីដូចជាដឹងខ្លួនមុនទេីបពួកគាត់បិទទ្វាស្ងាត់គ្រប់ទីកន្លែង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ