ព្រឹតិ្តការណ៍ថ្មីៗ

Breaking News ៖​ ផ្ទុះអាវុធទាំងថ្ងៃនៅក្នុងផ្សាររន្ទះបាញ់​?

10 ខែ មុន 429 តូ សុផល

រាជធានី​ភ្នំពេញ​ ៖ សេចក្ដីរាយការណ៍បឋម បានឲ្យ​ដឹងថា នៅមុននេះបន្តិច មានករណីផ្ទុះអាវុធ

នៅចំណុចម្ដុំផ្សាររន្ទះបាញ់ ផ្ទះលេខ៩៥ ផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជា១០ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនកើតហេតុ គេឃើញមានក្រុមក្មេងស្ទាវមួយក្រុម អង្គុយផឹកស៊ី នៅក្នុងផ្ទះកើតហេតុខាងលើ ស្រាប់តែមិនដឹងថា មានរឿងអ្វីកើតហេតុទេ ក៏មានការផ្ទុះអាវុធកើតឡើង ប៉ុន្តែមិនទាន់ដឹងថា ផ្តើមឡើងដោយសារករណីអ្វីនៅឡើយទេ ខណៈនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសំបកគ្រាប់។

អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានបដិសេធចំពោះករណីផ្ទុះអាវុធនៅក្នុងខណ្ឌចំការមន ការពិតគឺគ្រាន់តែ​ជាការវាយជញ្ជាំងឡូឡា និង​មានការស្រែកតាមវិទ្យុទាក់ទង ហើយ​សមត្ថកិច្ចក៏បានទៅរក តែមិនឃើញមានករណីផ្ទុះអាវុធទេ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ” ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!