ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងឆ្នោតកន្ទុយលេខ និងឆ្មក់ចូលបង្ក្រាបហ្គេមបាញ់ត្រីនៅតំបន់៦០ម៉ែត្រ​

3 សប្តាហ៍ មុន 220 តូ សុផល

រាជធានីភ្នំពេញ​ ៖ ថ្ងៃ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃ ទី០២ ខែកុម្ភះ ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លុះវេលាម៉ោង ១៥:០០ នាទី រសៀល លោក ឌី រ័ត្នខេមរុណ បានដឹកនាំ កម្លាំងអាជ្ញាធរចំរុះខណ្ឌ សហការនិងកំលាំង នគរបាលខណ្ឌ និង ប៉ុស្តិ៍ចុះបង្ក្រាបទីតាំងបើកលួចលាក់កត់ឆ្នោតខុសច្បាប់ ( ឆ្នោត វៀតណាម ) នៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខមួយកន្លែង ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ការចុះបង្ក្រាបនេះ ធ្វើឡើងដោយមានការឯកភាព ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកតុប ឈុនឡុង ។ ជាលទ្ធិផលចំពោះមុខ កម្លាំងបានឃាត់មនុស្ស៤នាក់ (ស្រី២នាក់ ប្រុស២នាក់) ២នាក់ជាអ្នកលេង និង២នាក់ទៀតជាអ្នកកត់ ក្នុងនោះដកហូតបានលុយជាង៣០ម៉ឺន៥ពាន់៦០០រៀល , កាស្យូ៣គ្រឿង រួមទាំងវត្ថុតាងក្រដាសកត់ឆ្នោតមួយចំនួនធំ ។

ក្រោយបញ្ចប់ការចុះបង្ក្រាប មនុស្សប្រុសស្រីទាំង៤នាក់ ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីបន្តនីតិវិធី ។

បន្ទាប់ពីបញ្ចប់ការចុះបង្ក្រាបល្បែងស៊ីសងខាងលើរួចមក កម្លាំងចម្រុះដដែលដឹកនាំលោកឌី រ័ត្នខេមរុណ បានបន្តចុះទៅត្រួតពិនិត្យរដ្ឋបាល នៅអាណាធិបតេយ្យ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយរកឃើញមានទូហ្គេមបាញ់ត្រីខុសច្បាប់មួយគ្រឿង ។ ក្រោយរកឃើញ អាជ្ញាធរសម្រេចដកហូតបញ្ចូនទៅកាន់សាលាខណ្ឌ រងចាំវាយកម្ទេចចោល ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ