ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លូនជើងខ្លាំង ដែលជាមន្រ្តីប៉ូលីសប៉ុស្តិ៍ ឈ្មោះ ផល ពេញ បានហើយ ពាក់ព័ន្ធការបាញ់សម្លាប់មន្ត្រី​ ការពារព្រៃឈើ៣នាក់ នៅខេត្តមណ្ឌលគិរី !!!

3 សប្តាហ៍ មុន 144 តូ សុផល

ខេត្តមណ្ឌលគិរី ៖ ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អង្គភាពព័ត៌មាន ឲ្យដឹងនៅមុន នេះបន្តិចថា

ជនដៃដល់គឺជានាយនគរបាលប៉ុស្តិ៍អូររលែ ដែលជាអ្នកសម្លាប់ជនរងគ្រោះទាំង៣នាក់នោះ ត្រូវបានចាប់ខ្លួនហើយ ​នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះបម្រុងរត់គេចខ្លួនទៅស្រុកកំណើត នៅខេត្តព្រៃវែង។

នាយនគរបាលប៉ុស្តិ៍អូររលែឈ្មោះ ផល ពេញ ដែលជាជនដៃដល់បាញ់សម្លាប់មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស, មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបុគ្គលិកអង្កការ WCS ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ