ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ

3 ខែ មុន 203 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០១៨ លោក សុខ ពេញវុធ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ។ កិច្ចប្រជុំមានការចូលរួមដោយលោកស្រីអភិបាលរងខណ្ឌ នាយករដ្ឋបាល លោក-លោកស្រីចៅសង្កាត់ទាំង១១ ប្រធានការិយាល័យចំណុះ និងជំនាញពាក់ព័ន្ធជុំវិញខណ្ឌ។

កិច្ចប្រជុំបានធ្វើការពិនិត្យលើគម្រោងអភិវឌ្ឍខណ្ឌសំរាប់ឆ្នាំ២០១៨ ពិសេសគម្រោងដែលត្រូវអនុវត្តដោយរដ្ឋបាលខណ្ឌផ្ទាល់។ លោកអភិបាលបានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា ដោយទទួលបានគោលការណ៍ក៏ដូចជាការចង្អូលបង្ហាញពីសាលារាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌត្រូវចាត់អត្ថិភាពខ្ពស់ទៅលើគម្រោងអភិវឌ្ឍពិសេសការងារស្តារប្រព័ន្ធ លូចាស់ ដើម្បីធានាការដោះស្រាយការលិចលង់ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅក្នុងរដូវវស្សាខាងមុខ។

ជាការឆ្លើយតបគឺរដ្ឋបាលខណ្ឌបានលើកគម្រោងស្តារប្រព័ន្ធលូចាស់សម្រាប់អនុវត្តនៅដើមឆ្នាំ២០១៨នេះ មានចំនួន៤៣ខ្សែ សរុបប្រវែង២៧,២៥១គីឡូម៉ែត្រ និងគម្រោងស្តារលូជាង ៣០ខ្សែទៀត ត្រៀមសម្រាប់អនុវត្តបន្តទៀតផងដែរ។

ជាមួយនេះ លោកអភិបាល បានស្នើឱ្យសង្កាត់ទាំង១១ ត្រូវចុះពិនិត្យការងារស្តារលូនេះ ដើម្បីជួយធានាឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពអាចដោះស្រាយបានយ៉ាងពិតប្រាកដ នៅតាមបណ្តាមូលដ្ឋានរបស់ខ្លួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ