ព្រឹតិ្តការណ៍ថ្មីៗ

លទ្ធផលលេងល្បែង​អស់លុយ បែកគំនិតលួចម៉ូតូគេ

3 ខែ មុន 544 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ខេត្ត​ប៉ៃលិន ៖ បុរសម្នាក់ឃើញសោម៉ូតូគេទុកចោលលើទូរបាញ់ត្រីក្នុងកាស៊ីណូ បន្លំលួចជិះរត់គេចខ្លួន ត្រូវសមត្ថកិច្ចតាមប្រដេញ ភ័យពេកដួលម៉ូតូខ្លួនឯងរងរបួសក្បាលធ្ងន់ធ្ងរហូរឈាមស្រោចមុខ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខកាសុីណូ JM ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យឈ្មោះ ចាន់ សារិទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ខដូនពេញ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ បួន សារ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ មុនកើតហេតុជនរងគ្រោះបានចូលលេងក្នុងកាសុីណូ ហើយបានទុកសោម៉ូតូនៅលើទូរបាញ់ត្រី ក្រោយមកជនសង្ស័យបានលួចយកសោនោះ យកទៅជិះម៉ូតូ ដែលជនរងគ្រោះទុកចោលនៅខាងក្រៅ រួចជិះរត់គេចខ្លួនតាមផ្លូវ តែត្រូវបានម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកឆោឡោដេញតាមរហូតដល់ចំណុចលូដាច់ ភូមិផ្សារព្រំ ជនសង្ស័យភ័យពេកបានដួលម៉ូតូរងរបួសធ្ងន់ឈាមហូរស្រោច សន្លប់បាត់ស្មារតីនៅហ្នឹងកន្លែង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ