ព្រឹតិ្តការណ៍ថ្មីៗ

Breaking News ពលករខ្មែរស្លាប់និងរបួសជាច្រើននាក់នៅខេត្តស្រះកែវ

1 ឆ្នាំ មុន 23 tnn_admin

ស្រុកអារញ្ញ៖ តាមប្រភពព័ត៌មានពីបន្ទាត់ព្រំដែន ក៏ដូចជាក្នុងប្រទេសថៃបានអោយដឹងថានូវ វេលាម៉ោង៥ទៀបភ្លឺព្រឹកថ្ងៃទី២ខែកុម្ភ:ឆ្នាំ២០១៨មានពលករខ្មែរស្លាប់និងរបួសជាច្រើននាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងក្នុងស្រុកអារញ្ញខេត្តស្រះកែវដែលពលករខ្មែរទាំងនោះទើបចេញពីប្រទេសខ្មែរ តាមច្រករបៀង ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ខណ:នេះមានជនរងគ្រោះរបួសធ្ងន់ចំនួន៣នាក់ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តស្រះកែវ។ដោយឡែកអ្នករបួសស្រាល១០នាក់និងអ្នកស្លាប់២នាក់(ស្រីនិងប្រុស)សពកំពុងតំកល់នៅមន្ទីរពេទ្យស្រុកអារញ្ញ។ ព័ត៌មានលំអិតនៅពេលក្រោយ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!