ព្រឹតិ្តការណ៍ថ្មីៗ

ម្នាក់ស្លាប់ ម្នាក់របួស ខណ:ជិះម៉ូតូបែរជាបុកគ្នា

1 ឆ្នាំ មុន 129 tnn_admin

កណ្តាល៖ ជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារមានម៉ូតូ២គ្រឿងបុកគ្នាចំពេញទំហឹង។​ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី០១​​ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២២និង៥០នាទី នៅ់លើផ្លូវបេតុងចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា៖ ករណីនេះកើតឡើងរវាងម៉ូតូម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាក លេខ ភ្នំពេញ 1GE-3798 បើកបរដោយឈ្មោះ ស៊ន វិរៈ ភេទប្រុស អាយុ ២៣ ឆ្នាំ(ស្លាប់)មានទីលំនៅ ភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។​ នៅពេលកើតហេតុបានធ្វើដំណើរមានទិសដៅពីលិចទៅកើត លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាកHONDA ZOOMER 125 ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1CV-7523 បើកបរដោយឈ្មោះ ចិត្តភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលអោយឱ្យស្លាប់ឈ្មោះ (សន វិរៈ)។

បើតាមលោក ព្រំ សំអុល នាយរងផ្នែកចរាចរណ៍ស្រុកបានឱ្យដឹងថា៖ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះទៅធ្វើការវាស់វែងនិងបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យដោយឡែកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី,វត្ថុតាងយកទៅរក្សាទុកនៅអធិការស្រុកដើម្បីបន្តនិតិវិធី។ដោយៈដៃ ដែក

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!