ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុនអាមេរិកគ្រោងវិនិយោគ $៥០០ លានលើថាមពលសូឡា

8 ខែ មុន 97 តូ សុផល

ភ្នំពេញ៖ ក្រុមហ៊ុនអាមេរិក Omni Navitas​ បានបង្ហាញពីគម្រោងវិនិយោគធំមួយនៅកម្ពុជាដោយគ្រោងចំណាយទឹកប្រាក់ ៥០០ លានដុល្លារ

ដើម្បីផលិតអគ្គិសនីពីបន្ទះសូឡាមានអនុភាពផលិតថាមពល១៥០ មេហ្កាវ៉ាត់។ នេះបើយោងតាមការអះអាងពីតំណាងក្រុមហ៊ុនប្រាប់កាសែតភ្នំពេញប៉ុស្តិ៍។

កាសែតបរទេសមួយនេះ​បានសរសេរទៀតថា​ តំណាងក្រុមហ៊ុនបានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញ ដើម្បីស្វែងយល់ពីនីតិវិធីវិនិយោគនៅកម្ពុជា និង ដើម្បីទទួលបានការគាំទ្រពីស្ថាប័នរដ្ឋាភិបាលខណៈប្រធានក្រុមហ៊ុនបានបញ្ជាក់ថា នៅពេលដែលគម្រោងនេះចេញជារូបរាងវានឹងក្លាយជាកសិដ្ឋានផលិតអគ្គិសនីពីបន្ទះសូឡាធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គម្រោងនេះត្រូវការផ្ទៃដីប្រហែល ៥០០ហិកតាដើម្បីដំឡើងបន្ទះសូឡា ហើយនៅពេលកសិដ្ឋាននេះប្រតិបត្តិការនឹងផលិតថាមពលបានប្រហែល២៧៥ គីឡូវ៉ាត់ម៉ោងប្រចាំឆ្នាំ។ ការសាងសង់ដំបូងនឹងបង្កើតការងារ ៣០០០នាក់សម្រាប់ប្រជាជនកម្ពុជា។

ក្នុងនោះបរិមាណអគ្គិសនីដែលបានមកពីការផលិតក្នុងស្រុកបានកើនឡើងពី ៧៧,៩ ភាគរយ កាលពីឆ្នាំ ២០១៦ ដល់ ៨១,៤ ភាគរយនៅឆ្នាំ ២០១៧ ឯបរិមាណថាមពលអគ្គិសនីដែលនាំចូលពីប្រទេសជិតខាងបានថយចុះពី២២ ភាគរយ កាលពីឆ្នាំ ២០១៦ មកដល់ ១៨,៦ ភាគរយនៅឆ្នាំ ២០១៧៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ