ព្រឹតិ្តការណ៍ថ្មីៗ

អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូន វិទ្យាល័យបាក់ទូកជាលើកទី៣

1 ឆ្នាំ មុន 81 តូ សុផល

ភ្នំពេញ៖ កុំព្យូរទ័រលើតុចំនូន០៥គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត

តាមរយៈលោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនវិទ្យាល័យបាក់ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក តូច កន្តាល់ នាយកវិទ្យាល័បាក់ទូក មានប្រសាសន៏ថា លោកជាមានអារម្មណ៍រំភើបរីករាយណាស់ ដែលបានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ដើម្បីបម្រើផលប្រយោជន៍ដល់ការសិក្សារបស់សិស្សានុសិស្សនិងការបង្រៀនរបស់លោកគ្រូអ្នកគ្រូឱ្យមានភាពងាយស្រួលនិងមានប្រសិទ្ធិភាពខ្ពស់។

លោកនាយកវិទ្យាល័យបានបន្តទៀតថា សិស្សនៅវិទ្យាល័យបាក់ទូក មានចំនួនសរុប៤៨០០នាក់ សិស្សដែលត្រូវសិក្សាវគ្គមូលដ្ឋានកុំព្យូរទ័រ គឺមានប្រមាណ៧៥០០
នាក់ គឺសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ និងលោកគ្រូអ្នកគ្រូចំនួន២៧៤នាក់ដែលត្រូវប្រើកុំព្យូទ័រ។

លោកនាយកបានបញ្ជាក់ថា ការទទួលបានកុំព្យូរថ្មី៥គ្រឿងនេះ គឺ ដើម្បីអោយក្មួយសិស្សានុសិស្ស សិក្សាវគ្គកុំព្យូរទ័រមូលដ្ឋាននិងសម្រាប់លោកគ្រូអ្នកគ្រូសម្រាប់ធ្វើការងាររដ្ឋបាល ការបូកពិន្ទុសិស្សជាដើម។ លោកនាយកបន្តថាការសិក្សាវគ្គជាជំនាញកុំព្យូទ័រនេះបានផ្តល់ឳកាសដល់សិស្សក្រីក្ររដែលគ្មានលទ្ធភាពនិងជួយការបន្ថយអំពើអបាយមុខផ្សេងៗ និងចៀសផុតពីការសេពគប់មិត្តដែលមានទម្លាប់អាក្រក់នៅខាងក្រៅ ដែលនេះជាសកម្មភាពមួយក្នុងការងារសង្គម។

លោកតូច កន្តាល់ នាយកវិទ្យាល័យ បាក់ទូក ជំនួសមុខអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងវិទ្យាល័យបាក់ទូក
សូមគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត និងលោកហ៊ុន ម៉ាណែត ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនិងការបណ្តុះបណ្តាលរបស់លោកគ្រូអ្នកគ្រូនៅទីនេះក៍ដូចជានៅទូទាំងប្រទេសដើម្បីទទួលបានទាំងបរិមាណនិងគុណភាពដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ផងដែលថា នេះគឺជាលើកទី៣ហើយដែលវិទ្យាល័យបាក់ទូកបានទទួលអំណោយជាកុំព្យូរទ័រលើតុសរុបចំនួន១៧គ្រឿង ដែលកាលពីឆ្នាំ២០១៦ វិទ្យាល័យបាក់ទូក បានទទួលអំណោយជាកុំព្យូរទ័រលើតុចំនួន១២ គ្រឿង និងនៅថ្ងៃនេះសម្តេចតេជោបានប្រគល់ ៥គ្រឿងបន្ថែមទៀត។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ