ព្រឹតិ្តការណ៍ថ្មីៗ

រាជរដ្ឋាភិបាលជំរុញមន្ត្រីជាថ្នាក់ដឹកនាំផ្តោតលើការដោះស្រាយ សំណូមពរពលរដ្ឋឱ្យទាន់ពេលវេលា

6 ខែ មុន 441 តូ សុផល

ខេត្តកំពត ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយសាលាខេត្តកំពត កាលពីព្រឹកថ្ងៃព្រហស្បតិ៍

១រោច ខែមាឃ ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ គ.ស ២០១៨ បានបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិអតីតយុទ្ធជន។ អង្គសន្និបាតធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។


ឯកឧត្តម វង សូត បានបញ្ជាក់ក្នុងឱកាសបើកអង្គសន្និបាតនេះថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោមការដឹកនាំដ៏ឈ្លាស​វៃ ប្រកបដោយគតិ​បណ្ឌិតរបស់សម្ដេចអគ្គមហាសេនាតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាកំពុងឈរលេីមាគ៌ាត្រឹមត្រូវដោយខិតខំថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សម្រាប់សង្គមជាតិទាំងមូល។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល កំពុងធ្វេីកំណែទម្រង់ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍគ្រប់វិស័យ និងជំរុញការដោះស្រាយរាល់សំណូមពររបស់មន្រ្តីរាជការ ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ