ព្រឹតិ្តការណ៍ថ្មីៗ

ជារឿងហួសចិត្តបំផុត! ឪពុកម្ដាយសិស្សប្ដឹងទារសំណង ៨លានរៀល គ្រាន់តែគ្រូវាយកូន១បន្ទាត់សោះ!

9 ខែ មុន 350 តូ សុផល

ខេត្តតាកែវ៖ លោកគ្រូ មួង ទូច ជាគ្រូគណិតវិទ្យានៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទី ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវឪពុកម្ដាយសិស្សប្ដឹងទារសំណង ៨លានរៀល បន្ទាប់ពីលោកគ្រូវាយសិស្សមួយបន្ទាត់ចំស្មារ។

ខាងក្រោម ជាសំនួរ និងពាក្យពេចន៍របស់កូនស្រីលោកគ្រូ។ សូមបងប្អូនអានទាំងអស់គ្នា ហើយបញ្ចេញមតិយោបល់ទៅមើលថា សមនឹងឪពុកម្តាយសិស្សប្តឹងទេ កាលដែលលោកគ្រូវាយសិស្ស។

“តើវាពិតជាការរំលោភសិទ្ធកុមារធ្ងន់ធ្ងរណាស់មែនទេ? គ្រូសួរមេរៀន មិនចេះ វាយមួយបន្ទាត់ ចំស្មារខាងក្រោយ អាណាព្យាបាលសិស្សប្តឹងយក ៨លានរៀល។ តែអ្វីដែលសំខាន់ មិនមែន វាយតែម្នាក់ទេ វាយ៨នាក់ ពេលសួរមេរៀនមិនចេះ។

ពាក្យថាគ្រូជាឳពុកម្តាយទី២ វាលែងមានតម្លៃទៀតហើយក្នុងសង្គមខ្មែរយើង។ គ្រាន់តែចង់អោយកូនគេចេះ ហេតុអីត្រូវជាប់គុក ច្រវ៉ាក់ ប៉ាអើយប៉ា ប៉ាហត់ហើយស្ទើរមួយជីវិតរបស់ប៉ាក្នុងនាមជាគ្រូ ប៉ាទទួលបានអីខ្លះ? កូនធ្លាប់ប្រាប់អោយប៉ាឈប់បង្រៀន តែប៉ាថាស្តាយចំណេះដែលធ្លាប់មាន ចង់បន្តចំណេះដល់ក្មេងជំនាន់ក្រោយ។ អ្វីទៅជាភាពយុត្តិធ៌មសម្រាប់គ្រូបង្រៀនជនបទម្នាក់?” | ពីកូនគាត់ មួង រ៉ានុតពិសី ។ ប្រភព Page ៖ Child Helpline Cambodia

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ