ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន សម្បតិ្តមានហេង បុកកិនទាហានទព័អាកាសស្លាប់ទាំងយប់!

1 ឆ្នាំ មុន 2660 តូ សុផល

រាជធានីភ្នំពេញ ៖ នាប្រលប់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ ២០១៨នេះ បុរសម្នាក់មានមុខងារទាហ៊ាន កងទព័អាកាស

ត្រូវបានរថយន្តធុនធំក្រឡុកសុីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 5A-1364 កិនស្លាប់នៅនឹងកន្លែងភ្លាមៗបន្ទាប់ពីជនរងគ្រោះជិះម៉ូតូទាក់ទៅនឹងដៃចង្កូតមួយគ្រឿងទៀតនៅតាមបណ្តោយផ្លូវ ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ​រ ខណ្ឌដង្កោ​រ រាជធានីភ្នំពេញ ។

ប្រភពពត៍មាននៅនឹងកន្លែងបានអោយភ្នាក់ងារ TNN បានដឹងថា : មុនពេលកើតហេតុគេឃើញបុរស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ០១៥ ពាក់ស្លាកលេខ 1DD-4552 ដែលគេស្គាល់ថា ជាមន្រីនៅកងទព័អាកាសដែលមានឈ្មោះ ជុំ ជៀប អាយុ ៤៦ឆ្នាំ មានមុខរបរជាមន្រ្តី(កងទព័អាកាស) ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិម័​រ សង្កាត់ដង្កោរ​ ខណ្ឌដង្កោ​រ លុះមកដល់ចំនុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយទៀតបណ្តាលអោយជនរងគ្រោះដួលទៅនឹងថ្នល់ហើយក៏ត្រូវបានរថយន្តក្រឡុកសុីម៉ងកិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងចំណែកអ្នកបើកបររថយន្តបង្ករខាងលើបានគេចខ្លួនបាត់ពីចំណុចកើតហេតុតែម្តង។

សូមបញ្ជាក់ថា​ រថយន្តក្រឡុកស៉ីម៉ងត៍បង្កហេតុបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលជារបស់ក្រុមហ៊ុនបេតុង “សម្បត្តិ​ មានហេង”​។

ក្រោយកើតហេតុសម្ថកិច្ចជំនាញបានមកដល់ចំនុចកើតហេតុ កំពុងធ្វើការវ៉ាស់វែងនិងធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនទៅក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ AhBoYz៚

https://www.facebook.com/tnn.com.kh/videos/914825615360628/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!