ព្រឹតិ្តការណ៍ថ្មីៗ

បើកម៉ូតូបុកជាមួយកង់បី ស្លាប់ម្នាក់ របួសធ្ងន់ស្រាលបីនាក់

1 ឆ្នាំ មុន 117 tnn_admin

ភ្នំពេញ៖ យុវជនបីនាក់បើកយ៉ាងលឿនបានជ្រុលទៅបុកកង់បីចំពីមុខពេញទំហឹងបណ្ដាលម្ចាស់កង់បីស្លាប់ភ្លាមៗនិងអ្នកបើកម៉ូតូធ្ងន់ពីរនាក់ស្រាលមួយ។ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទីយប់អធ្រាតឈានចូលថ្ងៃទី១ខែកម្ភ: ឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវ២០១១នៅចំនុចជិតផ្សាឈូកមាសក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ រ៉ាន រ៉ាមន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅភូមិអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ទសែនសុខ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញយុវជនមានគ្នាបីនាក់ បើកម៉ូតូនិចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញGQ9419 បើកពីត្បូងទៅជើងក្នុងបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនដូចហោាះ ខណៈមកដល់ចំនុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយកង់បីមិនមានស្លាកលេខ បើកដោយបុរសម្នាក់ពីជើងទៅត្បូងពេញទំហឹងបណ្ដាល ឲម្ចាស់ កង់បីស្លាប់នៅកន្លែងកើតភ្លាមៗចំណែកខាងម៉ូតូរងរបួសធ្ងន់និងស្រាលទាំងត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូនិងកង់បីទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពសមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!