ព្រឹតិ្តការណ៍ថ្មីៗ

ចម្លាក់បន្ទាយស្រី២ ប្រារព្ធពិធី​ពិស្ណុការ​

5 ខែ មុន 125 tnn_admin

សៀមរាប៖   ដូចតាមទំនៀមទំលាប់ប្រពៃណី ជាប្រចាំឆ្នាំ លោក ​តួ ​ដារ៉ា​ ដែលជាម្ចាស់ ចម្លាក់បន្ទាយស្រី២ បានប្រារព្ធពិធី​ពិស្ណុការ​ឬក៏​ហៅ​ថា​រំលឹក​គុណ ​ ​ ដើម្បី បញ្ជៀ​ស​គ្រោះថ្នាក់​ផ្សេងៗ និងទទួលបាននូវសុខសួរស្តី។ពិធីនេះបានប្រារព្ធឡើង កាលពីម្សិលម៉ិញនេះ ថ្ងៃទី៣១ ខែមករា ២០១៨ ត្រូវនឹង​ថ្ងៃ១៥កើត ខែ​មាឃ ស្ថិតក្នុងគេហ្ឋានរបស់លោក ដែលមាន អាស័យដ្ឋានភូមិទ្រាំ​ ផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុង សៀមរាប និង ខេត្តសៀមរាប។

បើតាមពាក្យពិស្ណុការ ជា​ពាក្យ​ដែល​បាន​ប្រែ​មកពី​បាលី​ថាៈ វិស្សកម្ម​, សំ​. វិ​ឝ្វ​ក​ម៌​ន៑ គឺជា​នាម​នៃ​ទេវតា ដែលមាន​ចំណេះ​ខាង​ការ​ជាង ជា​អ្នកសម្រេច​កិច្ចការ​ឲ្យ​ព្រះឥន្ទ ដែល​យើង​ធ្លាប់​ហៅថា ព្រះ​វិស្សកម្ម​ទេវបុត្រ​។ ជាង​បុរាណ​មានជំនឿថា ទេវតា​នោះ​ជា​គ្រូធំ​លើ​ជាង​ទាំងឡាយ ។ ព្រោះហេតុនោះ​ហើយ​បានជា​គេ​ហៅរ​ណ្ត​ប់​ថា​ជា ទ្រនឹប​ជាង ឬ ទ្រនឹប (​រៀប​ព្រះ​ពិស្ណុការ​) ឯ​ពាក្យ​សាមញ្ញ​ថា រៀប​ពឹ​សការ ។​តទៅ​នេះ​យើង​នឹង​រៀបរាប់​ត្រួសៗ អំពី​ពិធី​ដែលមាន​តៗ ពី​បុរាណ​មក ក្នុង​ការរៀប​ព្រះ​ពិស្ណុការ ។​

កាលបើ​សង់ផ្ទះ គប្បី​រៀប​គ្រឿង​ពលិការ ដូចខាងក្រោម​៖រាន​ទេវតា ៣​ថ្នាក់​មួយ បាយសី​ប៉ាក់​ឆាប ស្លាធ​រ័ ១​គូ ជម ១​គូ ទឹកអប់ ១​គូ ទៀន ៥ ផ្កា ៥ លាជ ៥ សំពត់​ស នឹង​ក្រដាស់​មាស​ក្រដាសប្រាក់​។​សំពត់​ជាតី មួយ​ហត្ថ​បួន​ជ្រុង គូរ​ជាយ​ន្ត​ក្បាល ៤ គូរ​រួច​យន្ត​នោះ​យកទៅ​បិទ​ជាប់​ទៅនឹង​មេដំបូល ។ ចំនុច​កត់សម្គាល់ សំពត់​យន្ត​នេះ​ខ្លះ​គេ​ហៅថា សំពត់​ព្រះ​ភូមិ ឬ សំពត់​ពិស្ណុការ​។ ការរៀប​ពិស្ណុការ​គ្រូដើម​នេះ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ផ្សេងៗ ដូច​ច្នេះ​ពេល​ប្រមូល​សំភា​រះ​ជាង​សព្វ​ហើយ ត្រូវ​រៀបចំ​ពី​ធី ។​

សូមបញ្ជាក់ថាលោក តួ ​ដារ៉ា​ ជាម្ចាស់ចម្លាក់បន្ទាយស្រី២ ក្នុងខេត្តសៀមរាប ស្ថិតក្នុងភូមិទ្រាំ​ ផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចម្លាក់បន្ទាយស្រី២ ដែលជាស្នាដៃកូនខ្មែរពិតៗ ក៏មានទទួលឆ្លាក់រូបបដិមា និងរបស់របរផ្សេងៗ សម្រាប់​បងប្អូនចង់ទុកតាំងលំអរផងដែរ តាមក្បាច់ ប្រណិតល្អៗ នៃការពេញនិយម ​និងសេចក្តីតម្រូវការរបស់បងប្អូន។

ប្រវត្តិនៃផ្ទាំងចម្លាក់ បាននាំមកជាមួយនូវភាពអស្ចារ្យ របស់វា គួរឲ្យកោតស្ងប់ស្ងែង ដែលស្តែងចេញពីការឆ្លាក់រចនារបស់ស្នាដៃកូនខ្មែរ បន្សល់ទុកជាដំណរ​ តរៀងមក ដើម្បីរក្សារបាននូវតម្លៃវប្បធម៌ដ៏ល្អឯក ទុកជូនកូនចៅ។ ចម្លាក់ចម្លងរបស់អង្គរ មហាប្រាសាទដ៏ល្បី ដែលតំណាងឲ្យព្រលឹងជាតិរបស់ប្រទេសកម្ពុជា ផ្ទាំងចម្លាក់ចម្លងទាំងនោះបានបង្កប់នូវអត្ថន័យជាច្រើន  និង ដោយមានការពន្យល់បង្ហាញពីប្រវត្តិរបស់វាផងដែរ។

ប្រសិនជាបងប្អូនជនរួមជាតិ ឬ ភ្ញៀវ អន្តរជាតិ មានចំណាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 085 788 168  /  012 644 217

Mr. Tour Dara (Manager)

Banteay Srei Rachna II, Sanstone and Wooden Carving

N0​​ 152 Road60m, Treang Village, Slokram, Sieam Reap Town, Sieam Reap Province

Tel: (+855) 085 788 168 / 012 64 42 17​ or Email: banteaysrei2@gmail.com

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ