ព្រឹតិ្តការណ៍ថ្មីៗ

កំណាព្យ “ការចូលរួមគោរពច្បាប់ចរាចរណ៍”

6 ខែ មុន 538 tnn_admin

១.ព្រហស្បតិ៍ថ្ងៃថ្មីនៃសប្តាហ៍      មួយកុម្ភៈជាក់ដើមខែថ្មី១.ព្រហស្បតិ៍ថ្ងៃថ្មីនៃសប្តាហ៍      មួយកុម្ភៈជាក់ដើមខែថ្មីចាប់ដងប៉ាកកាចារចាប់លកលៃ ចែកជូនប្រុសស្រីនៃជាតិខ្មែរ។

២.លើកហត្ថវន្ទាក្រាបឱនសិរសី ទឹកចិត្តប្រពៃបង្គំពុកម៉ែចិញ្ចឹមបីបាច់គ្រងរក្សាថែ លំបាកឥតល្ហែថែកូនប្រុសស្រី។

៣.ចាប់ចងពាក្យពេចន៍រំលេចថ្លាថ្លែង    រ៉ាយរ៉ាប់សម្តែងថ្លែងជូនជាថ្មីបើមានកំហុសខុសឆ្គងសម្តី ខ្ញុំបាទរង្សីអភ័យផងណា។៤.ប៉ាកកាតាក់តែងថ្លែងរឿងគ្រោះថ្នាក់    បានឃើញជាក់ច្បាស់មិនផ្លាស់មុសាគ្រោះចរាចរណ៍គ្មានក្តីមេត្តា អាយុសង្ខារញាតិមិត្រប្រុសស្រី។

៥.គ្រប់គ្នាបានដឹងកុំធ្មឹងកន្តើយ ការពារឲ្យហើយឲ្យបានរាល់ថ្ងៃច្បាប់បានចារចែងថ្លែងជាសម្តី ឲ្យជនប្រុសស្រីលកលៃធ្វើតាម។៦.កុំរឹងមានៈចង់ឈ្នះតាមចិត្ត រួចតាំងប្រព្រឹត្តពិតល្មើសបម្រាមផ្ទុយពីបញ្ញតិចាត់ចែងហាមប្រាម គ្រោះថ្នាក់ជាក់តាមប៉ងផ្តាច់ជីវិត។

៧.គ្រោះចរាចរណ៍បន្តរាល់ថ្ងៃ ជនទាំងប្រុសស្រីគួរលៃគួរគិតបើកបរមធ្យ័តប្រយ័ត្នពិនិត្យ ឲ្យបានល្អន់ល្អិតគួរគិតជាថ្មី។

៨.កុំធ្វើអស្ចារ្យហ៊ឺហារតែឯង មិនគិតឆ្ងាយវែងក្រែងអ្នកដទៃបើកបរលឿនៗល្បឿនគ្មានសំចៃ បើកគ្មានប្រណីអាយុសង្ខារ។

៩.ខ្លះប្រឹងបើកបរបន្តមិនគិត អាយុជីវិតគិតក្រុមគ្រួសារបើកទាំងស្រវឹងប្រឹងធ្វើអស្ចារ្យ មិនពិចារណាថាបានវែងឆ្ងាយ។១០.ឃើញច្បាស់ជាក់ស្តែងថ្លែងពីយុវវ័យ ខ្លួននៅក្មេងខ្ចីច្នៃចង់សប្បាយមិនគូរមិនគិតជីវិតអន្តរាយ មិនខ្វល់មិនខ្វាយកាយស្លាប់ពិការ។

១១.សូមរួបរួមគ្នាក្មេងចាស់ប្រុសស្រី ច្បាប់បានចែងថ្មីគួរលៃពិចារណ៍រួមគោរពច្បាប់ត្រាប់គ្រប់មាត្រា ទូទាំងរដ្ឋាសុខារាល់ថ្ងៃ ។១២.គួរប្រើចំណេះចេះអៀនចេះខ្មាស់ អ៊ំពូចាស់ៗទាំងប្រុសទាំងស្រីកុមារកាយប្ញទ្ធិពិតនៅក្មេងវ័យ ឈរចាំលើកដៃលៃជាសញ្ញា។១៣.ជនខ្លះជាក់ច្បាស់ដូចមានតែឯង មិនចេះរអែងក្រែងខ្មាស់កុមារឬអាងយសសក្តិពាក់ផ្កាយលើស្មា បើកលឿនមហាមិនខ្លាចក្សិណក្ស័យ។

១៤.បើកបរលឿនស្លេវគ្មានខ្លាចនរណា គ្មានក្រែងរអាចិត្តអ្នកដទៃបង្កគ្រោះថ្នាក់ដាក់ជនប្រុសស្រី ឃើញស្ទើររាល់ថ្ងៃគ្រប់ទីកន្លែង។

១៥.អ្នកបើកបរខ្លះច្បាស់គ្មានមេត្តា ប្ញកឡូយអស្ចារ្យប្រឹងវ៉ារប្រជែងធ្វើដូចខ្លួនហ្នឹងខ្លាំងមានតែឯង មិនខ្លាចមិនក្រែងក្សិណក្ស័យពិការ។

១៦.រថយន្តផ្ទុកដាក់ជាក់លើសទម្ងន់ ពិសេសធុនធ្ងន់គន់គិតពិចារណ៍ក្រែងនាំគ្រោះថ្នាក់ជាក់ដល់មរណា ក្សិណក្ស័យពិការញាតិមិត្រប្រុសស្រី។

១៧.បើអស់លោកអ្នកជាក់ស្រវឹងស្រា មិនអាចម្ចាស់ការគ្រប់គ្រងស្មារតីកុំអាងអំណួតអួតគ្មានរឿងអ្វី ប្រយ័ត្នគ្រោះភ័យប្រល័យសង្ខារ។

១៨.ជនខ្លះទៀតសោតកោតមិនចេះគិត ឲ្យបានល្អន់ល្អិតពិនិត្យពិចារណ៍អាងមានយសសក្តិមានប្រាក់ដុល្លា បង្កបញ្ហាដល់ជនប្រុសស្រី។

១៩.ឃ្លោងឃ្លាពាក្យពេចន៍រំលេចចងចារ ក្រងជាអក្ខរាថ្លែងថាជាថ្មីខុសឆ្គងត្រង់ណាសូមត្រាប្រណី រៀមច្បងកវីច្នៃកុនកែផង។២០.លើកហត្ថប្រណម្យបង្គំជូនពរ បានសុខបវរពុកម៉ែទាំងសងទេវតាឆ្នាំថ្មីបីបាច់ឃុំគ្រង កុំបីមានហ្មងជួបសុខសួស្តី។

២១.គោរពជូនពរញាតិមិត្រជិតឆ្ងាយ បានសុខសប្បាយកាយផុតទុក្ខភ័យសម្រេចបំណងប៉ងបានជោគជ័យ ឧបទ្រព្យចង្រៃវិនាសអន្តរាយ។

២២.ចុងក្រោយរង្សីលើកដៃសូមលា ពុកម៉ែមីងមាបងប្អូនជិតឆ្ងាយកំណាព្យពាក្យកាព្យរ៉ាយរ៉ាប់អធិប្បាយ ខ្ញុំបាទបរិយាយស្រាយចប់ខ្លឹមសារ។ ចប់

និពន្ធដោយៈ ដួង អរុណរង្សី (ថ្ងៃ ១រោច ខែ មាឃ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ  ព្រហស្បតិ៍ ទី០១ ខែ កុម្ភៈ ឆ្នាំ ២០១៨)ម៉ោងៈ១១.២៥នាទីព្រឹក ភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ