ព្រឹតិ្តការណ៍ថ្មីៗ

អីនោះ​ ហួសចិត្តនឹងរបាយការណ៍រដ្ឋបាលសាលាខណ្ឌឬស្សីកែវ​ បំប៉ោងទៅសាលាក្រុងភ្នំពេញ

3 ខែ មុន 528 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖​ ក្រោយពីបានឃើញរបាយការណ៍របស់រដ្ឋបាលខណ្ឌឬស្សីកែវបានរាយការណ៍ជូនសាលារាជធានី នឹងបង្ហោះតាមបណ្តាញសារពត៌មានរួចមក សាធារណៈមតិជាច្រើនបានចោទសួរ នឹងលើកឡើងថា:ពិនិត្យលើរបាយការណ៍នោះ នឹងសកម្មភាពជាក់ស្តែងដែលរដ្ឋបាលសាលាខណ្ឌចុះអនុវត្តន៍ក្រោមការដឹកនាំរបស់លោក ប្រាជ្ញ សីហា ដូចជាមិនស៊ីសង្វាក់គ្នាសោះ នឹងស បញ្ជាក់អោយឃើញថាលោក ប្រាជ្ញ សីហា ដឹកនាំសកម្មភាពដោយអនុវត្តន៍តាមរបៀប2វិធី គឺនីតិប្រតិបត្តិ នឹងនីតិតុលាការ មានន័យថាៈ
-បង្ក្រាបដោយចិត្តឯង ដោយពុំមានការចូលរួម ឬសម្របសម្រួលពីព្រះរាជអាជ្ញា។
-បង្ក្រាបនឹងឃាត់ខ្លួនមនុស្ស ហើយសំរេចដោះលេងដោយខ្លួនឯង បើពិនិត្យទៅលើផ្លូវច្បាប់ ការដោះលេង ទាំងភ្នាក់ងារ ទាំងអ្នកលេង ត្រូវអនុវត្តន៍តាមច្បាប់ល្បែងស៊ីសង ។
-បង្ក្រាបទីតាំងដែលមិនមានសកម្មភាពប្រព្រឹត្ត មានន័យថាគាស់ផ្ទះ កាត់សោរ ចូលយកសំភារះដែលម្ចាស់គេទុកក្នុងផ្ទះរបស់គេ ដោយគ្មានការអនុញ្ញាតិ​ ឬចូលរួមពីព្រះរាជអាជ្ញា ។

សាធារណៈមតិបានបន្តទៀតថា តាំងពីលោក ប្រាជ្ញ សីហា ចុះចាប់មក​ ទូរហ្គេមមានចំនួនជាបន្តបន្ទាប់មិនមែនមានតួលេខតែប៉ុនហ្នឹងដូចរបាយការណ៍របស់លោក ប្រាជ្ញ សីហា បញ្ជូនទៅសាលារាជធានីឡើយ ព្រោះរបាយការណ៍លទ្ធផលនោះ ឃើញមានខួរហ្គេមតែ2គ្រឿង គួរអោយអស់សំណើចណាស់ ឬ មួយលក់អស់ដូចប្រជាពលរដ្ឋបានបង្ហើបអោយដឹងមែន? ហើយបើសិនចុះចាប់កន្លែងហ្គេមនោះមានតែទូរហ្គេម តែគ្មានខួរហ្គេមដូចក្នុងរបាយការណ៍បានបញ្ជាក់មែន នោះមានន័យថាជាសំភារៈគេទុកក្នុងផ្ទះរបស់គេ ធ្វើដូចនេះប្រៀបដូចជា អាជ្ញាធរមូលដ្ឋាន សំរុកចូល គាស់ផ្ទះ កាត់សោរ ហែកជញ្ជាំង ចូលផ្ទះរបស់ប្រជាពលរដ្ឋយកសំភារះគេអញ្ចឹង ព្រោះបើគ្មានសកម្មភាពប្រព្រឹត្តល្បែង គឺមានន័យថាមិនមានបទល្មើសក្នុងនោះឡើយ ។

ព្រមជាមួយគ្នានេះសាធារណៈមតិបានលើកឡើងទៀតថា ទូរហ្គេមចេះប្រមូលដុតកំទេចចោល ចុះខួរក្បាលវា ហេតុអីមិនដុតកំទេចចោលជាមួយគ្នាតែម្តងទៅ ចាំបាច់ទុកស្នើសុំគោលការណ៍ពីសាលារាជធានីភ្នំពេញធ្វើអី តើបន្តរក្សាទុកដើម្បីជាគុណប្រយោជន៍អ្វី? ចាប់មករយះពេលយូរហើយ បើគិតពីចំនួនខួរហ្គេមក៏ច្រើនហើយដែរ មិចក៏ទុករហូតដល់បែកធ្លាយពត៌មានពីប្រជាពលរដ្ឋ ទើបយកលេសថាចាំសុំគោលការណ៍ពីសាលារាជធានី? សាធារណៈមតិនៅមានចំងល់ច្រើនទៀតដែលរងចាំ លោក ប្រាជ្ញ សីហា ធ្វើការបកស្រាយ នឹងបញ្ចេញ ព្រមទាំងបញ្ជាក់ភាពពិតអោយប្រជាពលរដ្ឋបានឃើញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ