ព្រឹតិ្តការណ៍ថ្មីៗ

ការតវ៉ារបស់ក្រុមកម្មករសំណង់ដែលថៅកែមិនទាន់បានបើកប្រាក់ខែអោយរយៈពេលបីខែកន្លងមកបានរំសាយវិញហើយបន្ទាប់ពីមានការសម្របសម្រួលរកដំណោះស្រាយពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ

10 ខែ មុន 266 តូ សុផល

ខេត្តព្រះសីហនុ៖ ការតវ៉ារបស់បងប្អូនកម្មករទាមទារអោយថៅកែបើកប្រាក់ខែជូននៅមុខក្រុមហ៊ុនម៉ារីអូក្បែរឆេ្នរសមុទ្រខេត្តព្រះសីហនុ

ត្រូវបានរំសាយវិញហើយនៅព្រឹកថ្ងៃ ពុធទី១៥កើតខែមាឃឆាំ្នរកា នព្វស័ក ពស២៥៦១ត្រូវនិងថ្ងៃទី៣១ខែមករាឆាំ្ន២០១៨ បន្ទាប់ពីមានការយកចិត្តទុកដាក់ចុះសម្របសម្រួលដោះស្រាយជូនកម្មករពីសំណាក់ថ្នាក់ដឹកនាំខេត្តព្រះសីហនុនិងមន្ទីរការងារខេត្ត។
នៅព្រឹកនេះដែរក្រុមកម្មករបានព្រមព្រៀងគ្នាដកគ្រឿងចក្រដែលដាក់បាំងផ្លូវនោះហើយបាននាំគ្នារំសាយការតវ៉ារបស់ពួកគាត់ដើម្បីទុកពេលអោយអាជ្ញាធរខេត្តនិងមន្ទីរការងារដោះស្រាយដោយសន្តិវិធី។

សូមបញ្ជាក់ថា មូលហេតុដែលកម្មករសំណង់ទាំងនេះនាំគ្នាតវ៉ានេះដោយសារតែថៅកែក្រុមហ៊ុនសំណង់មិនបានបើកប្រាក់ខែជូនពួកគាត់រយៈពេល៣ខែមកហើយហើយចេះតែសន្យាមួយខែហើយមួយខែទៀត។ក្រុមកម្មករបន្ទាប់ពីការជួបសម្របសម្រួលគ្នានាព្រឹកនេះពួកគាត់មានរំពឹងថា ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុនិងអាចរកដំណោះស្រាយជូនពួកគាត់បានក្នុងពេលឆប់ៗនេះ។

លោក អ៊ី ធារិន តំណាងសាលាខេត្តព្រះសីហនុ បានបង្ហាញនៅការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករហើយ លោក បានបញ្ជាក់ថានឹងយកកង្វល់របស់បងប្អូនកម្មកររាយការណ៏ជូន ឯកឧត្តម អភិបាលខេត្តដើម្បីយកទៅដោះស្រាយជាមួយថៅកែក្រុមហ៊ុនឈានទៅបញ្ចប់រឿងវិវាទរវាងក្រុមហ៊ុននិងកម្មករនាពេលខាងមុខនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!