ព្រឹតិ្តការណ៍ថ្មីៗ

ម្នាក់ស្លាប់ម្នាក់របួសធ្ងន់ ក្នុងហេតុការណ៍ចរាចរ រថយន្តក្រឡុុកស៊ីម៉ង់បុកម៉ូតូ​ 

1 ឆ្នាំ មុន 104 tnn_admin

ភ្នំពេញ៖ យុជនម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីមានរថយន្តក្រឡុុកស៊ីម៉ង់បើកដោយបុរស ខណៈមកដល់ចនុចផ្លូវបំបែកជាបួនហើយព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងតៃកុងនិងអ្នកបើកបរ។ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៣០ ខែមក រាឆ្នាំ២០១៨​ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ ពណ៌សពាក់ស្លាកលេខភ្នំពេញ5A-0125 បើកពីជើងទៅត្បូងក្បុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1N-8924 បើកដោយយុវជនពីរនាក់ពីកើតទៅលិចពេញទំហឹងបណ្ដាលឲយុវជនម្នាក់ត្រូវរថយន្តកិនចំក្បាលបែកខួរស្លាប់គួរអោយរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់។​ ភ្លាមនោះដែររថយន្តបង្ករមិនព្រមឈប់ទទួលខុសត្រូវព្យាយាមបើករត់បានប្រហែល២00ម៉ែត្រទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ជនរងមានឈ្មោះសុបញ្ណាភេទប្រុសអាយុ១៨ឆ្នាំមុខជាសិស្សថ្នាក់ទី១០ សាលាស៊ីសុវត្តិ ស្នាក់នៅក្នងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ដោយឡែកជនរងគ្រោះម្នាក់ទៀតត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតគេសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅជំនាញមកស្ទូចរថយន្ដនិងម៉ូតូទៅការរិយាល័យចរាចរណ៍ជើងគោករងចាំដោះស្រាយនៅពេលក្រោយ។ព្រះអង្គខ្មៅមានរិទ្ធិ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!