ព្រឹតិ្តការណ៍ថ្មីៗ

រាជរដ្ឋាភិបាលបានខិតខំធ្វើកំណែទម្រង់វិស័យអប់រំ សំដៅពង្រឹងគុណភាពអប់រំដល់សិស្ស និស្សិតឱ្យមានសមត្ថភាពខ្លាំងពូកែយ៉ាងពិតប្រាកដ

3 សប្តាហ៍ មុន 128 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ របស់មន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃកន្លងមក។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ-អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ ដែលបានអនុវត្តយ៉ាងល្អនូវគោលនយោបាយកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទូទៅ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលទាំងអស់ សូមបន្តរួមគ្នាគាំទ្រការអប់រំនៅកម្ពុជាកាន់តែប្រសើរថែមទៀត ដើម្បីបណ្ដុះ និងពង្រឹងសមត្ថភាពទំពាំងស្នងឫស្សីរបស់កម្ពុជាកាន់តែរឹងម៉ាំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ