ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដម គួច ចំរើន ស្នើសុំឱ្យមេឃុំចៅសង្កាត់ ស្មៀន និងនគរបាលប៉ុស្តិ៍សហការគ្នាចុះជាក្រុមធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងចុះធ្វើតារាង«ក១»

1 ឆ្នាំ មុន 180 តូ សុផល

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែ មាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបន្តមុខតំណែងក្នុងអាណត្តិថ្មី និងចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ។

ឯកឧត្ដម គួច ចំរើន  មានប្រសាសន៍ថា ស្រុកព្រៃឈរជាស្រុកទី៨ ដែលខ្ញុំនៅតែបន្តដាក់ចេញនូវចលនា​ប្រឡងប្រណាំង «​ឃុំសង្កាត់បម្រើសេវាល្អ​» ឯកឧត្ដមបានស្នើសុំឱ្យមេឃុំចៅសង្កាត់ ស្មៀន និងនគរបាលប៉ុស្តិ៍សហការគ្នាចុះជាក្រុមធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងចុះធ្វើតារាង«ក១» ដើម្បីចុះឈ្មោះចូលសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ដល់ខ្នងផ្ទះ រោងការ រោងបុណ្យ របស់ពួកគាត់។

https://www.facebook.com/127436134333468/videos/376699319407147/?hc_ref=ARRevxDhyPBGHMt9yCmUiHRPccmEJBOStA1fAOzL5Ny0LLf-ybQqhUQKYg9AeemqP4s

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!