ព្រឹតិ្តការណ៍ថ្មីៗ

ពិធីចុះហត្ថលេខាអនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូក្រុងបាត់ដំបង នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រុងរបៀងខាងត្បូង

4 ខែ មុន 48 តូ សុផល

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ នៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាអនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូក្រុងបាត់ដំបង នៃគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រុមហ៊ុនBeijing Urban Construction Group Co., Ltd និង ។

អនុគម្រោងនេះផ្តោតលើការងារសាងសង់ប្រព័ន្ធបណ្តាញលូក្រុងបាត់ដំបងផ្នែកខាងកើតប្រវែង សរុបប្រមាណ ១៥គ.ម សាងសង់ដោយក្រុមហ៊ុនBeijing Urban Construction Group Co., Ltd ក្នុងតម្លៃទឹកប្រាក់នៃកិច្ចសន្យាប្រមាណ ៩.៣៦៨ ៩៤៣.០៣ដុល្លារអាមេរិក ដើម្បីរំដោះទឹក ភ្លៀង ពីផ្នែកខាងកើតក្រុងបាត់ដំបង ស្ថិតក្នុងសង្កាត់រតនៈ និងសង្កាត់ព្រែកព្រះស្តេច ដើម្បី បញ្ចៀសការជន់លេចជារៀងរាល់ឆ្នាំ ក៏ដូចជាដើម្បីការពារតំបន់ទាំងនេះពីការខូចខាតទ្រព្យ សម្បត្តិ និងការប្រកបរបរផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារ អភិវឌ្ឍន៍អាស៊ីដែលបានផ្តល់ប្រាក់កម្ចីសម្បទានសម្រាប់ការអនុវត្តអនុគម្រោងនេះ និងបាន ណែនាំឱ្យក្រុមហ៊ុនសាងសង់ ត្រូវអនុវត្តតាមសៀវភៅបន្ទុក ធ្វើឱ្យប្រសិទ្ធភាព ធ្វើឱ្យទាន់ពេល វេលា និងគុណភាពល្អប្រើប្រាស់បានយូរអង្វែង។
ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ