ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បន្តអនុវត្តវិធានការរដ្ឋបាល ដោយចាប់ ស្ទូច អូសរថយន្ត ម៉ូតូ និងសម្ភារៈផ្សេងៗ ដែលរំលោភចិញ្ចើមផ្លូវសាធារណៈ

1 ឆ្នាំ មុន 183 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង ៣០នាទីព្រឹកលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ការចតរតថយន្តលើជញ្ចើមផ្លូវសាធារណៈនៅបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីខាងមុខរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្នុងនោះជាគោលការណ៍ គឺមិនអនុញ្ញាតអោយមានរថយន្ត ម៉ូតូ ម៉ូតូកង់បី និងការ ប្រកបអាជីវកម្មគ្រប់ប្រភេទ នៅលើជញ្ចើមផ្លូវសាធារណៈ ជាពិសេសតាមបណ្តោយមហាវិថីព្រះនរោត្តមឡើយ ។ រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តប្រើប្រាស់វិធានការរដ្ឋបាលលើករណីមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយបានចាប់ ស្ទូច អូសយានយន្តគ្រប់ប្រភេទ រួមទាំងសំភារៈផ្សេងៗ ដែលបានឈប់ចត និងដាក់រំលោភចិញ្ចើមផ្លូវ ជាក់ស្តែងជាលទ្ធផលក្នុងថ្ងៃនេះកម្លាំងយេីង បានស្ទួចរថយន្តចំនួន០៤គ្រឿង បញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!