ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញជនជាតិវៀតណាម-ចិន ២០នាក់ មិនមានឯកសារច្បាស់លាស់ តាមបណ្តាហាងនានា ក្នុងក្រុងភ្នំពេញ!

10 ខែ មុន 90 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវថ្ងៃទី១៨ខែមករាឆ្នាំ២០១៨ វេលា ម៉ោង០៩និង៣០នាទីកំលាំងផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ នឹង កំលាំង ប៉ុស្ត៍នគបាលរដ្ឋបាលផ្សារ ថ្មីទី២ បានចុះសហការជាមួយ៖

នាយកដ្ឋានស៊ើបអង្កេត នឹងស្រាវជ្រាវអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ការិយាល័យជនបរទេសនៃស្នងការនគបាលរាជធានីភ្នំពេញ។

ដោយមានការសម្របសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាតំបូងរាជធានី ភ្នំពេញ  ដឹកនាំចុះប្រតិបត្តិការដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា ប្រធាននាយក ដ្ឋានស្រាវជ្រាវ នឹងស៊ើបអង្កេតអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះធ្វើការត្រួតពិនិត្យជនអន្តោប្រវេសន៍ ជាជនជាតិ វៀតណាមនៅគោលដៅភូមិ០៤ ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បានរកឃើញចំនួន ០២ជនជាតិ (មនុស្សចំនួន២០​នាក់ ប្រុស០៣នាក់)៖
​ ១.សញ្ជាតិ​ ចិន
​ ២.សញ្ជាតិ​ វៀតណាម
​ -ជនជាតិចិនចំនួន​ ០១នាក់ប្រុស
​ -ជាជនជាតិវៀតណាមចំនួន១៩នាក់ ស្រី១៧នាក់ ដែលមិនមានឯកសារច្បាស់លាស់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេតបញ្ជូនទៅ នាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនិតិ វិធីច្បាប់ ។
កិច្ចសហប្រតិបត្តិការនេះបានបញ្ចប់នៅម៉ោង១១នឹង០០នាទីថ្ងៃខែឆ្នាំដ៏ដែល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!