ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗពេកហើយ! អជ្ញាធរសមត្ថកិច្ចស្រុក អង្គរជ័យបិទភ្នែកដេកលក់មើលទីតាំងវង់ល្បែងសុីសងខុសច្បាប់មិនឃើញ

6 ខែ មុន 235 tnn_admin

ខេត្តកំពត ៖ ទីតាំងល្បែងសុីសងខុសច្បាប់សង្វៀនជល់មាន់ អាប៉ោង យូគី កំពុងបើកលេង យ៉ាង រលូននិងអនាធិបតេយ្យមួយកន្លែង មិនសមត្ថកិច្ចបង្ក្រាប ដែលមានទីតាំងចូលតាមក្លោងទ្វារវត្តអង្គចេកប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ តាកុក ឃុំតានីស្រុកអង្គរជ័យ ខេត្តកំពត។ ប្រជាពលរដ្ឋកំពុងដាក់ការងឿងចម្ងល់ថា ហេតុដូចម្តេចទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះសមត្ថកិច្ចមិនបង្រ្កាប ឬ មួយត្រូវដងត្រូវផ្លែនិងគ្នាទេដឹង ? ។ថ្មីៗ ប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ពីសន្តិសុខនិងសុវត្តិភាព របស់ពួកគាត់ យ៉ាងខ្លាំងព្រោះភ័យ ខ្លាចកើតមាន នូវអំពេីចោរឆក់ លួច ប្លន់ ក្នុងមូលដ្ឋានរបស់ពួកគាត់សេក្តីសុខ និងការរស់នៅ និងអំពេីហឹង្សាក្នុងគ្រួសារ។

នៅទីតាំងវង់ល្បែងសុីសង ខាងលេីនេះ មានអ្នក ដាក់កុងត្រូលពាក់កណ្តាលផ្លូវ ចាំលក់សំបុត្រយក លុយពីអ្នក ញៀនល្បែងទាំងនោះដែលចូលទៅលេង ហើយមេល្បែងសុីសងខាងងលើត្រូវបានគេស្គាល់ថា ឈ្មោះភា ណាង ជើងខ្លាំងប្រចាំស្រុកអង្គរជ័យ។

ប្រជាពលរដ្ធ ជាច្រេីនគ្រួសារបានស្នេីសុំឱ្យ បណ្តាញព័ត៌មាន ក្នុងស្រុកជួយផ្សព្វផ្សាយ តាមប្រពន្ធ័ព័ត៌មានផ្សេងៗ ក្នុងសង្គមដេីម្បីឱ្យដំណឹងនេះ ទៅដល់ ឯកឧត្តម តាយ ជាវ អភិបាល នៃគណៈ អភិបាលខេត្តកំពត មេត្តាមានវិធាការបង្ក្រាបវង់ល្បែងខាងលើនេះផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ