ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោ! ឌុបកូនទៅធ្វើការ វិលមកវិញខ្យល់គស្លាប់តាមផ្លូវ

1 ឆ្នាំ មុន 419 តូ សុផល

ភ្នំពេញ ៖ បុរសចំណាស់ណាស់ម្នាក់បន្ទាប់ពីឌុបជូនកូនប្រុសទៅធ្វើការ វិលត្រឡប់មកវិញស្រាប់តែកើតមានអាការៈងងឹតវិលមុខខ្យល់គស្លាប់តាមផ្លូវ

កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ១៩៨៦កែងផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ តុល វុិត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះ ត្អូញថាពុំសូវស្រួលខ្លួន ហើយបានឌុបកូនប្រុសម្នាក់ ទៅដាក់កន្លែងធ្វើការងារ នៅក្នុងខណ្ឌសែនសុខ លុះពេលដែលវិលត្រឡប់មកវិញ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 ធ្វើដំណើរតាមបណ្តោយផ្លូវ១០១១ ពីជើងទៅត្បូង លុះទៅដល់កែងផ្លូវ១៩៨៦ កើតមានអាការៈខ្យល់គ ដួលស្លាប់តែម្តង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូតាមផ្លូវ១០១១ ពីជើងទៅត្បូង យុឺតៗ ដល់ផ្លូវ១៩៨៦ ស្រាប់តែងងឹតវិលមុខដួលម្នាក់ឯង នៅចិញ្ចើមផ្លូវ ទើបបង្កឲ្យភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យម់លតែម្តង ។

ជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួចឃើញថាស្លាប់ដោយសារជម្ងឺខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

https://www.facebook.com/tnn.com.kh/videos/913305172179339/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!