ព្រឹតិ្តការណ៍ថ្មីៗ

(ខ្សឹបដាក់មេក្រូ) ធំក្លិនមិនសូវស្រួល ពីខណ្ឌឬស្សីកែវ ស្អុយ ឬក្រអូប សូមចុចអានទាំងអស់គ្នា!

3 ខែ មុន 1008 តូ សុផល

(ខ្សឹបដាក់មេក្រូ) ព័ត៌មានត្រូវបានគេខ្សឹបខ្សៀវ និយាយពាក្យមេៗ យើងដូចត្រូវប៉ាន់សម្បើមណាស់ ស្រាប់តែពួកគេម្នាក់ក្នុងចំណោមនោះ ទំនងស្តាប់មិនសូវច្បាស់ ក៏សួរបញ្ជាក់​ មេណា​? ម្នាក់ទៀតឆ្លើយជំនួសយ៉ាងលឿនថា​ មេប្រាជ​ សីហា​ ទើបមកថ្មីនោះអី​ មកជាអភិបាលរងខណ្ឌឬស្សីកែវមិនទាន់បានមួយឆ្នាំផងជិះសុទ្ធតែ៥៧០​ ស៊េរី០១៨ទៀត​ មិនធម្មតាមែនមេយើង។

ក្រុមមន្ត្រីទាំងនោះ នូវបន្តខ្សឹបខ្សៀវតគ្នាៗថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋស្ទើរតែមួយខណ្ឌ ឬស្សីកែវ​ គេស្រលាញ់រាប់អានគាត់ណាស់​ តែមិនមែនប្រជាពលរដ្ឋដែលប្រកបរបរត្រឹមត្រូវអីទេ​ គឺអ្នកបើកល្បែងតែម្តង​ មានអីត្រូវតែទាក់ទងគាត់សិនបានបើកបាន​ បើមិនចឹងទេគឺចាប់តែម្តង​ ហើយចាប់ហ្នឹងអត់ចាប់មនុស្សទេ​ ចាប់យកតែទូរហ្គេមបាញ់ត្រី​ ដកក្បាលម៉ាស៊ីនកម្មវិធីទុកលក់​ ដឹងទេថាអាក្បាលម៉ាស៊ីនកម្មវិធីនោះវាមួយ៣ទៅ៤ពាន់ដុល្លារឯណោះ​ ឯងមិនដឹងទេអីយប់មុនទៅបង្ក្រាបហ្គេមបាញ់ត្រី​ មិនមែនទៅបង្ក្រាបអី​ ស្រាប់តែគាស់ផ្ទះល្បែងចូលយកក្បាលម៉ាស៊ីនហ្នឹងតែម្តង​។ នៃបើចឹងតើមានច្បាប់អត់​ បើគាស់ផ្ទះចឹង​ ? និយាយដល់ត្រឹមនេះ​ ស្រាប់តែពួកគេនោះបន្តថា​ ឯងមិនដឹងទេអី​ ថ្ងៃកម្ទេចទូរហ្គេមនោះ​ គ្រាន់តែធ្វើអោយខាងសាលាក្រុងមើលយកល្អភ្នែកទេ​ គឺគេដុតកម្ទេចតែសម្បកខាងក្រៅទេ​ ឯអាក្បាលម៉ាស៊ីនកម្មវិធីនោះ​ ដកទុកអស់ហើយ​ ទុកលក់វិញណា។ ស្រាប់តែម្នាក់ក្នុងចំណោមនោះងក់ក្បាល​ ហើយចំហរមាត់តែម្តង​ អូរចឹងតើបានមេយើងជិះឡានសុទ្ធតែអាទំនើបទៀត។

ក្រុមមន្ត្រីនៅតុកាហ្វេនោះ បានខ្សឹបអោយបានឭទៀតថា មេ ប្រាជ្ញ​ សីហា​ យើងអោយតែមានកន្លែងល្បែងគឺមានមុខគាត់ជាអ្នកដឹកនាំហើយ​ ងាយស្រួលគាត់កាន់កាប់ដកក្បាលម៉ាស៊ីនកម្មវិធីទុក​ បើមួយរាប់ពាន់ណោះហ្នឹង ចឹងបានគាត់ខំនឹងណា​ ព្រោះក្រៅពីហ្នឹងគាត់ដូចមិនឃើញចុះមូលដ្ឋាន​បំរើប្រជាពលរដ្ឋអីផង។

ក្រុមមន្ត្រីដែលអង្គុយផឹកកាហ្វេនោះ នៅបានខ្សឹបឱ្យ យើងបានឭទៀតថា រាល់ថ្ងៃនេះ ចៅ ហ្វាយរងខណ្ឌ​ឬស្សីកែវ លោក ប្រាជ្ញ​ សីហា​ គាត់ដឹកនាំការងារ ចុះទៅតាមតែអារម្មណ៍របស់គាត់តែប៉ុណ្ណោះ​ ដូចយប់ទៅគាស់ផ្ទះហ្គេមបាញ់ត្រីចឹង​ កន្លែងត្រង់ហ្នឹងតើមានព្រះរាជអាជ្ញា ណាគេចូលរួមធ្វើសកម្មភាពគាស់ផ្ទះចឹង​ ហើយចាប់មនុស្សបានក្នុងកន្លែងល្បែងនោះមិនសុទ្ធតែមុខសញ្ញាគ្រឿងញៀន​ ម្តេចមិនចាប់បញ្ជូនទៅតុលាការទៅ​ អត់មានបញ្ជូនវត្ថុតាងអីសោះ​ ចុះក្បាលម៉ាស៊ីនកម្មវិធីរបស់ទូរហ្គេមនោះទៅណាអស់ទៅ​ មិនទុកលក់ព្រោះថាថ្លៃ។

មកដល់ត្រង់ចំនុចនេះនាយ​ក្អែកខ្មៅយើង នឹងខ្សឹបភាគបន្តបន្ទាប់ទៀត ជូនប្រិយមិត្តបានជ្រាប នូវមានរឿងជាច្រើនទៀត ពាក់ព័ន្ធនិងចៅហ្វាយខណ្ឌរងលោកប្រាជ្ញ​ សីហា។

ចាំមើលរឿងខាងលើមានប្លែកទៀត ឬក៍មានការបកស្រាយបន្ថែមពីលោក ប្រាជ្ញ​ សីហា អភិបាលខណ្ឌឬស្សីកែវ បណ្តាញព័ត៌មានយើងនឹងជំរាបជូនពុកម៉ែបងប្អូនអោយមានមន្ទិលការសង្ស័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ