ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសម្ពោធបើកកម្មវិធីគូរគំនូរ មនោសញ្ចេតនាចិន កម្ពុជា សិស្សចិន និងសិស្សកម្ពុជា ចាប់ដៃគ្នាក្រោមប្រធានបទ” ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”

3 សប្តាហ៍ មុន 184 តូ សុផល

ខេត្តព្រះសីហនុ៖នៅសាលាខេត្រព្រះសីហនុ ព្រឹកថ្ងៃ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំសម្ពោធ បើកកម្មវិធីចែករង្វាន់គូូូរគំនូរ មនោសញ្ចេតនាចិន – កម្ពុជា។ សិស្សចិន និងសិស្សកម្ពុជា ចាប់ដៃជាមូយគ្នាក្រោមប្រធានបទ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងលោក Xu Yixuan Executive President of China Charity federation ។

តាមរបាយការណ៍ការជ្រើសរើសផ្ទាំងគំនូរក្រោមប្រធានបទ “ការស្រមើស្រមៃនៃប្រទេសកម្ពុជា ចិន ផ្ដោតលើមិត្តល្អ ” នៅតាមសាលាបឋមសិក្សាក្នុងខេត្តព្រះសីហនុ ចំនួន២០ ទាំងសាលារដ្ឋ និងឯកជន មានសិស្សសរុប ១,០០០នាក់។ ហើយនៅថ្ងៃទី២៧ ខែមករា ២០១៨ គណៈកម្មការបានវាយតម្លៃកំណត់លក្ខណៈវិនិច្ឆ័យលើខ្លឹមសារក្នុងនោះ អត្ថន័យ ៥០ពិន្ទុ បច្ចេកទេស ៣០ពិន្ទុ ការសម្អាតរូបភាព ២០ពិន្ទុ តាមដំណាក់កាលនីមួយៗចាប់ពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៤ នៃការបញ្ចប់យើងជ្រើសរើសបានជ័យលាភីលេខ១ ដល់លេខ៣ និងផ្ទាំងគំនូររង្វាន់លួងចិត្តចំនួន ៨៤ ផ្ទាំងទៀត ។

លោក ឈិន សេងងួន អភិបាលរងខេត្ដព្រះសីហនុមានប្រសាសន៍ស្វាគមន៍ថា វិស័យអប់រំបានឆ្លុះបញ្ចាំង ស្របតាមកំណែទម្រង់វិស័យអប់រំមានទិសដៅលើកកម្ពស់តម្លៃគ្រូបង្រៀន លើក កម្ពស់គុណភាពអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្សស្របតាមតម្រូវការទីផ្សារក្នុងសមាហរណកម្មកម្ពុជា ក្នុងសមាគមអាស៊ាន និងពិភពលោក ។ វិស័យអប់រំមានការរីកចម្រើនទាំងបរិមាណ និងគុណភាព នេះជាមោទនភាព អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ។
ដូច្នេះសូមលោកគ្រូ អ្នកគ្រូ បំពេញតួនាទីស្របតាមមនសិការវិជ្ជាជីវៈ ផ្ទេរចំណេះដឹងដល់ក្មួយៗសិស្សានុសិស្ស ឲ្យមានសមត្ថភាពទាំងចំណេះដឹងចំណេះធ្វើប្រកបដោយគុណភាព សមត្ថភាព ទេពកោសល្យកាន់តែជិតស្និទ្ធថែមទៀតនិងសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដើម្បីកម្ពុជាទាញយកប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍សម្ភោធចែករង្វាន់ជ័យលាភីគូរគំនូ កម្មវិធីមនោសញ្ចេតនាចិន-កម្ពុជា សិស្សចិន និងសិស្សកម្ពុជា ចាប់ដៃជាមួយគ្នាក្រោមប្រធានបទ” ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ការតភ្ជាប់ដួងចិត្តប្រជាជន ” ដែលក្រសួងយុវជនអប់រំ និងកីឡាបានសហការជាមួយភាគីចិន និងសប្បុរសធម៌ចិនបានឧបត្ថម្ភគាំទ្រឲ្យមានកម្មវិធីនេះឡើង
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ចូលរួមអបអរសាទរក្មួយៗជ័យលាភី ពិសេសគណៈគ្រប់គ្រងសាលាលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សទទួលជ័យលាភីពី លេខ១ ដល់លេខ៣ ជាការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៤ -២០១៨ ក្រសួងអប់រំយុវជន និងកីឡា បានបង្កើតសកម្មភាពអប់រំផ្នែកសិល្បៈ គឺមានន័យចូលរួមលើកកម្ពស់គុណភាពអប់រំរបស់សិស្សានុសិស្សនៅកម្រិតបឋមសិក្សាតាម រយៈការបណ្ដុះបណ្ដាលឲ្យមានគំនិតស្រមើស្រមៃរបស់ពួកគេ ក្នុងការគូររូបភាពពាក់ព័ន្ធនឹងចំណងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងបង្កើតឲ្យមានទំនាក់ទំនងរវាងកុមារកម្ពុជា និងកុមារ ចិន ដែលកុមារទាំងនេះអាចមានសក្កានុពលក្នុងការចូលរួមអភិវឌ្ឍប្រទេសទាំងពីរនាថ្ងៃក្រោយ តាមតួនាទី និងប្រភេទការងារផ្សេងៗ។
ក្រៅពីពង្រឹងចំណងមិត្តភាព និងមានការស្វែងយល់ពីវប្បធម៌ និងការអប់រំផងដែរ ។ កត្តានេះធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានឱកាសមួយសម្រាប់ចូលរួមឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា២០១៥ -២០២៥ ។ សូមស្វាគមន៍ភាគីចិន កំពុងរៀបចំឲ្យមានទស្សនៈកិច្ចសិក្សាក្នុងពេលខាងមុខនេះ សម្រាប់អ្នកទទួលបានជ័យលាភីលេខ១ ដល់លេខ៣ ក្នុងកម្មវិធីកាល២ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៧កន្លងមក ទស្សនកិច្ចសិក្សានឹងផ្ដល់ជាទស្សនទានដល់សិស្សានុសិស្សក្នុងការស្វែងយល់ពីគ្នារវាងកម្ពុជា ចិន ដើម្បីជាទុនអភិវឌ្ឍសមត្ថភាពបុគ្គលនិងចូលរួមកសាងប្រទេសជាតិតាមលទ្ធភាពជាក់ស្ដែង ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ក៏បានចែករង្វាន់ជ័យលាភីគំនូរចំណាត់ថ្នាក់លេខ១ ចំនួន១នាក់ ទទួលបានពានរង្វាន់១ លិខិតបញ្ជាក់១ កេះដាក់សម្ភារះ១ និងទឹកប្រាក់ ១.២០០.០០០រៀល ។ ចំណាត់ថ្នាក់លេខ២ ចំនួន ៥នាក់ ម្នាក់ៗទទួលបានពានរង្វាន់១ លិខិតបញ្ជាក់១ កេះដាក់សម្ភារៈ១ និងទឹកប្រាក់ ៦០០.០០០រៀល ។ និងចំណាត់ថ្នាក់លេខ៣ ចំនួន ១០នាក់ ក្នុងម្នាក់ទទួលបានពានរង្វាន់១ លិខិតបញ្ជាក់១ កេះដាក់សម្ភារៈ១ និងថវិកា ៣០០.០០០រៀល ដោយឡែកសិស្សានុសិស្ស ៨៤នាក់ ទទួលបានរង្វាន់លួងចិត្ត មានលិខិតបញ្ជាក់១ កេះដាក់សម្ភារៈ១ និងថវិកា ៦០.០០០រៀល ៕ TR

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ