ព្រឹតិ្តការណ៍ថ្មីៗ

មនុស្សចំនួន ២ នាក់ អាវុធខ្លី ១ ដើម ត្រូវបាននគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួន ដកហូតធ្វើការស្រាវជ្រាវ

5 ខែ មុន 157 តូ សុផល

ខេត្តបាត់ដំបង៖ នៅយប់ថ្ងៃ អាទិត្យ ១២ កើត ខែមាឃ​ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវ នឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ២០១៨

អនុវត្តតាមមតិណែនាំជាប់ជាប្រចាំ របស់ឯកឧត្តម ឩត្តមសេនីយ៍ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការ នគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងនគរបា លធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវក្នុង ភូមិសាស្រ្តស្រុកក្នុងនោះបានប្រទះឃើញបុរស ចំនួន ០២ នាក់ដែលធ្វើដំណើរដោយម៉ូតូមួយគ្រឿង ហើយពេលត្រួតពិនិត្យបានឃើញអាវុធខ្លីចំនួន ០១ ដើម ម៉ាកឡុក បង់កាំភ្លើងចំនួន ០១ គ្រាប់កាំភ្លើងចំនួន ១៣ គ្រាប់ ដែលដាក់នៅក្រោម កែបម៉ូតូ ។
ទី១ ឈ្មោះ ឈី ឆៃហេង អាយុ ៣២ឆ្នាំរស់នៅឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ទី២ ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង័្សយទាំងពីរនាក់ត្រូវបានចោទ ប្រកាន់ ពីបទកាន់កាប់អាវុធដោយខុសច្បាប់ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅសា លាដំបូង ខេត្តបាត់ដំបង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ