ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ស្ទឹងមានជ័យ២ ឆ្លៀតសំណេះសំណាលជាមួយសកម្មជន CNRP ៥នាក់ ដែលចូលរួមជាមួយបក្សប្រជាជនកម្ពុជាវិញ និងស្ម័គ្រចិត្តធ្វើជាប្រជាការពារសង្កាត់ទៀតផង!

5 ខែ មុន 93 តូ សុផល

រាជធានីភ្នំពេញ​ ៖ ព្រឹកថ្ងៃចន្ទ័ ១៣កើត ខែមាឃ ឆ្នាំរកា នព្វសក័.ពស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨​

លោក ទូច សំអុល ប្រធានគណៈបក្សសង្កាត់ និងជាចៅសង្កាត់ស្ទឹងមានជ័យ២ រួមនឹងលោក សេង ស៉ីវ៉ាន់ថា អនុប្រធាន និងជាចៅសង្កាត់រង និងលោក អ៊ុក ណារិទ្ធ ប្រធានប្រជាការពារសង្កាត់ស្ទឹងមានជយ័ទី២ បានសំណេះសំណាលជាមួយសកម្មជន CNRP ចំនួន០៥នាក់ ដែលបានចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា។

សកម្មជន CNRP ដែលបានចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា ចំនួន០៥ នាក់ មានឈ្មោះ​ដូចជា ១. លោក ញ៉ម ផល ២. លោក ឡូញ ប៊ុនថា ៣. លោក ផុន ស៉ីដា ៤. លោក សួន ធីម ៥. លោក ឃិន សារ៉ាត់ ។

បន្ទាប់មក លោកទូច សំអុល​ បានចែកជូនប្រគល់សេចក្ដីសំរេច ព្រមទាំងប័ណ្ណសំគាល់សមាជិក និងបានបញ្ចូលជាសមាជិកបក្ស អតីតសកម្មជន CNRP​ទាំង០៥រូប នឹងបានជូនថវិការ ម្នាក់ៗ ៣០.០០០រៀល នឹងវិទ្យុទាក់ទង (icom) ចំនួន ០៤គ្រឿង និងពួកគាត់បានស្ម័គ្រចិត្តចូលរួមធ្វើជា (សន្តិសុខ​) ប្រជាការពាររបស់សង្កាត់ស្ទឹងមានជ័យ២ ទៀតផង ។

ជាចុងក្រោយលោក ទូច សំអុល មានប្រសាសន៍​ថា សូមអោយសកម្មជនទាំង៥រូប រួមគ្នាធ្វើការងារក្នុងមូលដ្ឋានសង្កាត់យើង អោយមានសុវត្តិភាព ដូចពាក្យស្លោកថា ភូមិសង្កាត់មានសុវត្តិភាព៕​ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ