ព្រឹតិ្តការណ៍ថ្មីៗ

អុញ! ឃាត់ខ្លួនក្មេងចាស់ប្រុសស្រី៥នាក់ ដែលពពាក់ពពូន ចែកចាយគ្រឿងញៀន ក្រោមស្ពាននាគភ្លោះ ដោយដកហូតបាន ២៩កញ្ចប់

1 ឆ្នាំ មុន 50 តូ សុផល

រាជធានីភ្នំពេញ​​ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន

បានចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ បានប្រទះឃើញជនសង្សយ័ក្មេងចាស់ប្រុសស្រី៥នាក់ដែលសង្ងំពពាក់ពពូលគ្នា ក្រោមចន្លោះស្ពាននាគភ្លោះ ជិតណាហ្គាវើល ដោយមានការសង្ស័យឃាត់សួរនាំឆែកឆេររកឃើញគ្រឿងញៀន ២៩កញ្ចប់តូចធំ។

ការឃាត់ខ្លួនខាងលើនេះកាលពីវេលាម៉ោង​០១:៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវមាត់ទន្លេខាងក្រោម ចន្លោះ​ស្ពាននាគភ្លោះ​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​​ ។

មន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់ភ្នាក់ងារ TNN ដឹងថា​ មុនពេលចុះបង្ក្រាបកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញជនសង្សយ័ក្មេងចាស់ប្រុសស្រី៥នាក់ដែលសង្ងំពពាក់ពពូលគ្នា ក្រោមចន្លោះស្ពាននាគភ្លោះ ជិតណាហ្គាវើល ដោយមានការសង្ស័យក៏បានចុះទៅឃាត់ដើម្បីសាកសួរ​ រួចក៏ធ្វើការឆែកឆេរ រកឃើញគ្រឿងញៀន ប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ប្រភេទម៉ាទឹកកក)​ ចំនួន​ ២៩កញ្ចប់ (ក្នុងនោះមាន ២៦កញ្ចប់​តូច និង ៣កញ្ចប់​ធំ) និងដកហូតសំភារះសម្រាប់ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនជាច្រើនទៀត។

បច្ចុប្បន្នជនសង្ស័យក្មេងចាស់ប្រុសស្រីទាំង៥នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ចូនទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីកសាងសំណុំ​ចាត់ការតាមនិតីវិធីច្បាប់៕ AhBoYz៚

https://www.facebook.com/tnn.com.kh/videos/912624648914058/

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ