ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗ​! បុរសម្នាក់បើករថយន្ត TRUNDRA បុកចូលផ្ទះប្រជាពលរដ្ឋ នៅជិតវត្តសន្សំកុសល បណ្ដាលឲ្យតៃកុងរបួសធ្ងន់ ទាំងកណ្តាលយប់

1 ឆ្នាំ មុន 236 តូ សុផល

រាជធានី​ភ្នំពេញ​ ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TRUNDRA យ៉ាងលឿនលុះមកដល់ចំណុចកើតហេតុក៏គេចជាមួយអ្នកធ្វើដំណើរតាមផ្លូវក៏រេចង្កូតបុកចូលផ្ទះ CR-Best Printing and Production

ដោយបង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅជិតវត្តសន្សំកុសល។

ហេតុការណ៍នេះកើតឡើងនៅវលាម៉ោង០០និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចក្រោយវត្តសន្សំកុសល ផ្ទះលេខ​១៨១ យីហោ​ CR-Best Printing and Production ផ្លូវ៣១BT ភូមិ១១ ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ TNN បានដឹង​ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TRUNDRA ពណ៍ខ្មៅ ដែលមានពាក់ស្លាក់លេខភ្នំពេញ 2AA-7789 ដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុក៏គេចជាមួយអ្នកធ្វើដំណើរតាមផ្លូវក៏រេចង្កូតបុកចូលផ្ទះ CR-Best Printing and Production តែម្តងបណ្តាលអោយម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋនាំគ្នាបើកទ្វាផ្ទះចេញមកជួយ ដោយសារតែរថយន្តជាប់សោរប្រជាពលរដ្ឋក៏បានវាយកញ្ចក់រថយន្ត ដើម្បីជួយទាញអ្នកបើកបរចេញមកខាងក្រៅ និងបានទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសម្ថកិច្ចរបស់ប៉ុស្តិ៍មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងនិងរងចាំសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕ AhBoYz៚

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ